អាវុធហត្ថខណ្ឌពោធិ៍សែនជ័យបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននិងទទួលផលចោរកម្មឃាត់ខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ធពីបទជូញដូរគ្រឿងញៀន និងទទួលផលចោរកម្មដកហូតថ្នាំញៀន និងសម្ភារមួយចំនួន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ដោយមានការរាយការណ៍សម្ងាត់ពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរថា មានជនសង្ស័យជូញដូរគ្រឿងញៀននិងទទួលផលចោរកម្មទើបកម្លាំងធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យឈ្មោះហេង តាំងឡេង ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរការិយាល័យទទួលបន្ទុកសន្តិភាពរួម ស្នាក់នៅកន្លែងកើតហេតុ។

សម្ភារដែលដកហូតមាន៖ ម៉ូតូចំនួន២គឿងដោយ១គ្រឿងម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FW-2958 ១គ្រឿងទៀតម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញBO 6435 – ម្សៅក្រាមសថ្លា និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន – ប្រដាប់កិបស្លាកលេខម៉ូតូ១ – ស្លាកលេខម៉ូតូ៣ – កាងម៉ូតូ១។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថរាជធានីចាត់ការបន្ត៕

image2 image1 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print