លោក ជា គឹមតុង មានភាគហ៊ុនជាមួយលោប៉ោ សេង វិនិយោគ ភាស៊ីផ្សារនៅក្នុងស្រុកស្អាង៣៧ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយសារតែលោកប៉ោ សេង មានខ្នងបង្អែកជាមួយលោកជា គឹមតង អនុប្រធាននាយកដ្ឋានចំណូលទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ ទើបគាត់អាចវិនិយោគ ភាស៊ីផ្សារនៅក្នុងស្រុកស្អាងបានរហូត៣៧ឆ្នាំដោយមិនគិតនៅស្រុកផ្សេងក្នុងខេត្តកណ្តាលនិងនៅខេត្តមណ្ឌលគីរីក៏លោកជា គឹមតុង មានភាគហ៊ុនជាមួយលោកប៉ោ សេង ជាច្រើនកន្លែងដែលជាហេតុធ្វើអោយបាត់ចំណូលចូលរដ្ឋក៏ព្រោះតែការឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការវិនិយោគផ្សារខាងលើនេះ។

លោករដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគិតបែបណាចំពោះមន្ដ្រីថ្នាក់ ក្រោមរបស់ខ្លួនដែលមានតួនាទីសំខាន់ៗ កំពុងបង្កើតឱ្យមានអំពើពុករលួយ ឃុប ឃិត ចូលដៃចូលជើងជាមួយអ្នកវិនិយោគ ភាស៊ីផ្សារនៅខេតកណ្តាលនិងខេត្តមណ្ឌលគីរីរហូតទៅដល់៣៧ឆ្នាំ។

មន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហើបថា លោក ជា គឹមតុង អនុប្រធាន នាយកដ្ឋានចំណូលទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ បានជាប់ពាក់ព័ន្ធ និងភាពមិន ប្រក្រតីក្នុងតំណែង ខណៈគាត់បានឃុបឃិតគ្នាជាមួយលោកប៉ោ សេងអ្នកវិនិយោគភាសុីផ្សាដើម្បីមានភាគ ហ៊ុនសម្រាប់ការដេញថ្លៃធ្វើអាជីវកម្មផ្សេងៗនៅតាមបណ្ដាខេត្ដ និងមានកិច្ចសន្យា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ ។

យ៉ាងតិចខេត្ដចំនួន២ដែលលោក ជា គឹមតុង មានភាគហ៊ុនទៅលើភាស៊ីជា ច្រើន ក្នុងនោះ មានខេត្ដកណ្ដាល និងខេត្ដមណ្ឌលគិរី សម្រាប់គម្រោងវិនិយោគដេញ ថ្លៃអភិវឌ្ឍន៍ច្រើនឆ្នាំ លើការប្រមូលមកវិញ តាមរយៈទារភាស៊ី ។

មន្ដ្រីមុខងារសាធារណៈ មិនត្រូវពាក់ព័ន្ធទៅនឹងភាគហ៊ុនភាស៊ីជាមួយឯកជន នោះទេ បើខ្លួនជាអ្នកកាន់កិច្ចការនេះ ហើយបង្កើតឱ្យមានអំពើពុករលួយទៅហើយ តើពាក្យយុត្ដិធម៌ តម្លាភាព ដូចអ្វីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ នោះ ពិតជាមិនមានប្រសិទ្ធិភាព ។

លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចនឹងធ្វើការ ដាក់ភាពសង្ស័យ ស៊ើបអង្កេត តាមដានក្នុងរឿងនេះ ដោយហេតុថា ត្រឹមប្រធាន មន្ទីរចំណុះឱ្យក្រសួង តាមបណ្ដាខេត្ដ ពិតជាដឹងក្នុងរឿងនេះ តែមិនហ៊ានហើបមាត់ ខណៈលោក ជា គឹមតុង ប្រកបដោយឥទ្ធិពលផងដែរ។

កាសែតនគរវត្តមិនអាចសុំការបំភ្លឺពីលោកជា គឹមតុង បានទេដោយគ្មានលេខទូរស័ព្ទ ជុំវិញការចោទប្រកាន់លើ ៕

...

img_3066

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print