នារីដែលឃាតកសម្លាប់យកទៅបោះចោលនៅគំនរសំរាម មានជីវិតកម្សត់ជាអ្នកលក់ពងមាន់អាំង

ចែករំលែក៖

ភ្នំពេញ៖ មកដល់ពេលនេះរឿងឃាតកម្មសម្លាប់នារីក្លឹបកម្សាន្ត៥៥ មិនត្រូវបានសមត្ថកិច្ចវែក មុខឃាតកដៃដល់ឃើញនៅឡើយទេ គ្រាដែលក្រុមគ្រួសារនារីរងគ្រោះទទូចឲ្យសមត្ថកិច្ចជួយដុតដៃដុតជើងបំបែកសំណុំរឿងនេះឲ្យបានឆាប់រហ័សនោះ ។ អ្វីដែលសំខាន់ទៀតនោះ គឺសមត្ថកិច្ចមានពន្លឺខ្លះៗពីម្តាយសពដែលបានបញ្ជាក់ថា មានមនុស្សស្រីម្នាក់ និងប្រុស ម្នាក់រស់នៅក្រុងតាខ្មៅ បានទៅហៅកូនស្រីរបស់គាត់ចេញពីផ្ទះនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបានបាត់ខ្លួនរហូតឮដំណឹងថាគេសម្លាប់រុំភួយយកទៅបោះចោលនៅគំនរ សំរាម ក្នុងខណ្ឌសែនសុខ ទើបមានការភ្ញាក់ផ្អើល ។

ទោះយ៉ាងណាក្នុងករណីនេះ ក្រុមគ្រួសារសពបានចាត់ទុកការស្លាប់របស់នារីរងគ្រោះ ឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបម្រើការនៅក្លិបកម្សាន្ដ៥៥ ខាងក្រោយក្រុមហ៊ុន ម៉ូប៊ីតែល ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ថាជាករណីប្លន់ ព្រោះនារីរងគ្រោះបានបាត់បង់ម៉ូតូ ម៉ាកហុងដាស្គូពីមួយគ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន១គ្រឿង និងខ្សែជើង១ ។ រីឯសមត្ថកិច្ច វិញកំពុងដាក់ការសង្ស័យជារឿងគំនុំ ព្រោះនារីរងគ្រោះ និងអ្នកទៅហៅនាងដល់ផ្ទះនោះជា មនុស្សស្គាល់គ្នាអាចមានទំនាស់អ្វីមួយជាមួយគ្នា ។

បើតាមការនិយាយឲ្យដឹងពីម្តាយ កែវ កញ្ញា បានរៀបរាប់ទាំងទ្រហ៊ោយំថា កូនស្រីរបស់គាត់មានរូបសម្បត្តស្អាតបាតជាមនុស្សស្លូតបូត សុភាពរាបសា មិនដែលមានទំនាស់ជាមួយអ្នកណា ជាពិសេសអ្នកជិតខាងតែងស្រលាញ់រាប់អានណាស់ ។ ជារៀងរាល់ថ្ងៃពេលចេញពីធ្វើការម្តងៗ មិនដែលទំនេរទេ គឹជួយបោកគក់អ៊ុតខោអាវ និងជួយលក់ បង្អែម ឬ ពងមាន់អាំងជាមួយគាត់ព្រោះគ្រួសារគាត់ក្រីក្រណាស់ ។ ភាពឆ្លាតវ័យនិងមានការងារធ្វើរបស់កូនស្រីម្នាក់នេះហើយ ធ្វើឲ្យគាត់មានទំនុកចិត្ត និងចាត់ទុកជាជំហរមេគ្រួសាររឹងមាំរហូតនាង ទ្រទ្រង់ប្រាក់ខែទៅបង់ រំលស់ប្រាក់ខ្ចីពីធនាគារជារៀងរាល់ខែសម្រាប់គ្រួសារមករកស៊ីថែមទៀតផង ។

ម្តាយសពរៀបរាប់កាន់តែក្តុកក្តួលទៀតថា អីឡូវនេះក្នុងគ្រួសារខ្ញុំអស់ហើយគ្មានសល់ ទៀតទេគូនស្រីសំណព្វចិត្តមុនស្លាប់ទៅមិនដឹងគេធ្វើបាបយ៉ាងវេទនាបែបណាទេ  សូមសមត្ថ កិច្ចជួយរកមុខអាឃាតកឲ្យឃើញដើម្បីឲ្យកូនស្រីខ្ញុំស្លាប់ទៅអស់ចិត្តផង ។

ក្រៅពីការរៀបរាប់ទាំងទឹកភ្នែករបស់ម្តាយសព ក៏នៅមានភាពក្តុកក្តួលរំជួលចិត្តពីមិត្ត នៅក្នុងហ្វេសប៊ុកជាច្រើនដែលគេឆែកឃើញនៅក្នុងគណនីរបស់សព កែវ កញ្ញា មានឈ្មោះថាកូនមាន់ ជាឈ្មោះហៅក្រៅ ដោយបានបង្ហាញឲ្យដឹងថា កែវ កញ្ញា ជាមនុស្សម្នាក់ដែលគ្រប់ៗគ្នាស្រលាញ់ចូលចិត្ត រហូតដល់គេសរសើរថា ក្មេងក្បាលខូច សំដីនិយាយលេងសើចគួរអោយចូលចិត្ត ជាក្មេងដឹងខុសត្រូវ ចេះយល់ចិត្ត ។ នៅឯកន្លែងធ្វើការរបស់នាងវិញ កូនមាន់ ត្រូវបានមិត្តរួមការងារសរសើរថា សំដីរបស់កូនមាន់ចូលចិត្តលេងសើច កូនមាន់ជាមនុស្សគួរអោយស្រលាញ់ រួសរាយ និយាយត្រង់ ។

យោងតាមរូបថត២សន្លឹកក្នុងគណនីហ្វេសប៊ុករបស់នាង បានឲ្យឃើញថា ក្រៅពីការងារជាអ្នកបម្រើនៅក្លិបកម្សាន្ដ៥៥ កូនមាន់ក៏ធ្លាប់បានលក់ពងមាន់អាំងដឹកតាមម៉ូតូផងដែរ ។ ឃាតកម្មដ៏ព្រៃផ្សៃនេះធ្វើឲ្យមិត្តភក្តិរបស់នាងគ្រប់គ្នាស្ទើរតែមិនជឿថា កូនមាន់ស្លាប់ ។

មិត្តភក្តិរបស់នាងម្នាក់បានសរសេរថា «កូនមាន់ ថ្ងៃមិញពេលខលមកបង បងមិនជឿទេ ពេលឆែកមើលតាមហ្វេសប៊ុកក៏បងមិនចង់ជឿ ថាហេតុអីក៏បែបនេះ បងសោកស្តាយណាស់ អូនជាមនុស្សល្អ មិនគួរជួបរឿងបែបនេះទេ» បងសូមជូនពរប្អូនទៅកាន់សុគតិភពណា បើមានជាតិក្រោយសូមអោយប្អូនជួបមនុស្សល្អ កុំអោយប្អូនជួបរឿងសាហាវព្រៃផ្សៃបែបនេះទៀតអី ។

សូមបញ្ជាក់ថាកែវ កញ្ញា ត្រូវឃាតកដែលគេសង្ស័យថា អាចជាមនុស្សស្គាល់គ្នារឹតកសម្លាប់ រួចយកភួយ និងកម្រាលពូករុំសពដឹកយកទៅកប់ចោលនៅក្នុងគំនរសំរាម តាមចិញ្ចើមផ្លូវលេខ១០០៣ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៦ កន្លងមកនេះ ៕

keo-panha-2 keo-panha-4 keo-panha-3 keo-panha-5 keo-panha-1

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print