គំនរសំរាមនៅខាងក្រោយផ្សារព្រំប៉ះពាល់ធ្ងន់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តប៉ៃលិន៖ គំនរសំរាមស្អុយរលួយកំពុងបង្កផលបះពាល់យ៉ាងធ្ងន់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ស្ថិត នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិនខណៈខាងផ្សារនោះឲ្យ កម្មករប្រមូលដឹកយកមកចាក់ចោលនៅ ទីនោះបង្កផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំង តែខាងអាជ្ញាធរនិងមន្ត្រីបរិស្ថានមិនមាន ចំណាត់ការទាល់តែសោះ ។

ពលរដ្ឋជាច្រើននាក់រស់នៅក្បែរកន្លែងនោះបានឲ្យដឹងថា គំនរសំរាមទាំងនេះត្រូវបានខាងមេការផ្សារក្រោមយកមកចាក់នៅទីនេះជាច្រើនឆ្នាំមកហើយ ដោយមិនគិតពីសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជិតនោះសោះពោលគឺគេគិតតែផល ប្រយោជន៍ផ្ទាល់ខ្លួន ។

ពលរដ្ឋបានបន្តទៀតថា បើនៅខែប្រាំងវិញគេដុតសំរាមទាំងនោះមានផ្សែងហុយទ្រលោមពេញភូមិនិងខែវស្សាវិញមាន សភាពស្អុយរលួយពិបាកដកដង្ហើមណាស់ពិសេសគឺកុមារតូចៗបណ្តាលឲ្យកើតមានជំងឺផ្លូវដង្ហើមជាប្រចាំ ។ យ៉ាងណាមិញដោយ ជីវភាពពួកគាត់ក្រីក្រផងមិនដឹងថាទៅរស់នៅទីណាក៏បង្ខំចិត្តរស់នៅទាំងលំបាកវេទនារាល់ប្រាំងនិងវស្សា ។

ពលរដ្ឋដែលរស់នៅទីនោះទាំងអស់ សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងខេត្តទាំងអស់ជួយរកដំណោះស្រាយដល់ពួកគាត់ផងកុំទុកសំរាមនៅទីនេះទៀត បើមិនប៉ះពាល់សុខភាពពលរដ្ឋក៏ប៉ះពាល់ដល់ការប្រលង ប្រណាំងទីក្រុងស្អាតដែរ ។

លោក សំ សារ៉េត អភិបាលស្រុកសាលា ក្រៅបានឲ្យដឹងថាករណីនេះលោកធ្លាប់ឲ្យខាងមន្ត្រីបរិស្ថានទៅត្រួតពិនិត្យដែរហើយ លោកថានៅថ្ងៃនេះលោកនឹងចុះទៅពិនិត្យផ្ទាល់តែម្តង ។

ជាមួយគ្នាលោកគឹម សុខា ប្រអានមន្ទីរ បរិស្ថានខេត្តប៉ៃលិនក៏បានសន្យានឹងចុះទៅត្រួតពិនិត្យបើមានផលប៉ះពាល់ដល់ ពលរដ្ឋមែន ៕

1 2

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print