អភិបាលរងរាជធានីភ្នំពេញណែនាំឲ្យអាជ្ញាធរខណ្ឌច្បារអំពៅត្រូវធ្វើផែនការឲ្យបានសុក្រិត្យ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរួមចំណែកកែលំអរ ក្នុងន័យស្ថាបនាលើ កិច្ចការរដ្ឋបាលមួយឋ ដែលទទួលបន្ទុកដោយមន្ត្រីជំនាញគ្រប់ការិយាល័យចំណុះឲ្យរដ្ឋបាលខណ្ឌច្បារអំពៅ លោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការិះគន់ជាសាធារណៈ ទៅលើមន្ត្រីជំនាញក្នុងការរៀបចំគម្រោងផែនការអភិវឌ្ឍន៍នៅតាមសង្កាត់ទាំង៨និងថ្នាក់ខណ្ឌ មិនទាន់មានភាពសុក្រិត្យ មិនទាន់ប្រមូលប្រមូលផ្តុំបានគ្រប់ជ្រុងជ្រោយនូវផែនការដែលជាតម្រូវការពិតប្រាកដក្នុងការ លើកគម្រោង ដើម្បីដាក់អោយដៃគូអភិវឌ្ឍន៍ អង្កការអន្តរជាតិ សង្គមស៉ីវិល ចូលរួមដេញថ្លៃ ។

ប្រសាសន៍រិះគន់ក្នុងន័យស្ថាបនា ដើម្បីពង្រឹងការងារ និងចំណេះដឹងសម្រាប់បំពេញបន្ថែមនូវភាពចន្លោះប្រហោងក្នុងការរៀបចំគម្រោងផែនការអភិវឌ្ឍន៍ នៅក្នុងសង្កាត់-ខណ្ឌនេះ បានលើកឡើងនៅគ្រាដែលលោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកអភិបាលរាជធានីភ្នំពេញអញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោសង្កាត់នៅថ្នាក់ខណ្ឌនិងកម្មវិធីនិយោគ៣ឆ្នាំរំកិលឆ្នាំ២០១៧-២០១៩ ។

កម្មវិធីនេះមានការចូលរួមពីលោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅ លោក-លោកស្រីជាចៅសង្កាត់ទាំង៨ ដៃគូអភិវឌ្ឍន៍ អង្កការជាតិ – អន្តរជាតិ និងមន្ត្រីជំនាញគ្រប់ការិយាល័យ ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា លទ្ធផលនៃការអនុវត្តន៍ គម្រោងដែលបានគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០១៦ កន្លងមក និងកំពុងអនុវត្តន៍បន្ត មានគម្រោងសមាហរណកម្ម សម្រាប់ឆ្នាំ២០១៦ នៅថ្នាក់ខណ្ឌអនុវត្តន៍សម្រេចបាន៥៤គម្រោង ស្មើ ៩៣ភាគរយ ហើយគម្រោងក្នុងឆ្នាំ២០១៦ នេះ បានលើកគម្រោង អាទិភាពទូទៅ របស់សង្កាត់ទាំង៨ ដាក់ជូនអង្គសិក្ខាសាលា ពិនិត្យសម្រេចនៅពេលនេះ មាន ចំនួនសរុប ៦៤៦គម្រោង អនុវត្តបាន ៥១៨គម្រោង ស្មើ ៨០ភាគរយ ក្នុងនោះ ផ្នែកសេដ្ឋកិច្ច ចំនួន ៣៦គម្រោង, ផ្នែកសង្គមកិច្ច មាន ២៧៣គម្រោង, ផ្នែកធនធានធម្មជាតិ និងបរិស្ថាន មាន ២៣គម្រោង និងផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខ មានចំនួន ១៣៨គម្រោង និងផ្នែកយេនឌ័រ ចំនួន ៤៨គម្រោង ។

លោកអភិបាលខណ្ឌ បានបន្ត ថា សិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧-២០១៩ របស់ខណ្ឌ និងផែនការសង្កាត់ នៅថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០១៦ បានរៀបចំឡើង តាមផែនការអភិវឌ្ឍន៍ ៥ឆ្នាំ របស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះ ចាំបាច់ត្រូវ មានការចូលរួមគាំទ្រពីសំណាក់ អស់លោក លោកស្រី ដើម្បីឲ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំង ពីតម្រូវ ការជាអាទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកប ដោយប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខណ្ឌបានបន្តថា គោលបំណងនៃការរៀបចំ សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយគម្រោង វិនិយោគ អាទិភាពបី ឆ្នាំរំកិល ២០១៧-២០១៩ របស់ខណ្ឌ និងផ្សព្វផ្សាយ គម្រោងវិនិយោគអាទិភាព របស់សង្កាត់ សម្រាប់អនុវត្តន៍ឆ្នាំ២០១៦ និងស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការ ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរស ជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់ ។

គម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រ នៅក្នុងសិក្ខាសាលាសមាហរណកម្មផែនការ នាពេលនេះ រួមមាន : ថ្នាក់ខណ្ឌ ៩២គម្រោង ទទួលបានគាំទ្រទាំងក្នុងនិងក្រៅគម្រោង បានចំនួន ៨១គម្រោង ។ ដោយឡែកសម្រាប់ថ្នាក់សង្កាត់ ដែលបានស្នើសុំមាន ៤២៩គម្រោង ទទួលបានការគាំទ្រចំនួន ៣២៩គម្រោង និងក្រៅគម្រោង បានចំនួន ៣០២គម្រោង សរុប ៦៣១គម្រោង ។

ដោយពិនិត្យឃើញថាគម្រោងផែនការអភិវឌ្ឍន៍មានភាពសន្លោះប្រហោង លោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើដូច្នេះថា ការរៀបចំផែនការគម្រោងអភិវឌ្ឍន៍និមួយប្រើពេលយ៉ាងតិក៍៣ខែដែរ ពោលគឺយើងត្រូវប្រើរយៈពេលវែង ទើបផែនការរបស់យើងមានគ្រប់ជ្រុងជ្រោយមានភាពសុក្រិត្យ ចំពោះផែនការវិនិយោគនិងកម្មវិធី៣ឆ្នាំរំកិលដែលរៀបចំឡើងដោយមន្ត្រីជំនាញរបស់សាលាខណ្ឌគឺជាផែនការមិនទាន់សុក្រិត្យ , មិនទាន់ប្រមូលផ្តុំអស់នូវផែនការនិងគម្រោងដែលយើងត្រូរការធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។ ដើម្បីធ្វើកិច្ចការទាំងអស់នេះបានប្រកបដោយភាពសុក្រត្យទៀមទាអោយមានការគិតពិចារណារ ពិភាក្សា រយៈពេលវែង ។ យ៉ាងណាក៍ដោយផែនការអភិវឌ្ឍន៍សង្កាត់- ខណ្ឌនិងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌច្បារពៅទទួលបានការគាំទ្រ៧០ភាគរយផងដែរ ៕

d8 d7 d9 d5 d3 d1 d2 d4 d6

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print