សិស្សសាលានៅបឋមសិក្សានស្រុកត្រពាំងប្រាសាទពុលឡើងដល់១៤៧នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មន្ត្រីសុខាភិបាលសុខាភិបាលខេត្តឧត្តរមានជ័យបានប្រមូលកាកសំណល់បង្អែមចេកខ្ទិះ ព្រមទាំងវត្ថុធាតុដើមមួយចំនួនទៀតពីសាលាបឋម សិក្សាត្រាំប៉ោងផ្ញើទៅពិសោធនៅរាជធានីភ្នំពេញហើយ ដើម្បីឱ្យប្រាកដថា តើជាតិ ពុលនៅក្នុងចេកខ្ទិះដែលបណ្ដាលឱ្យសិស្សពុលចេញពីប្រភពណា? ការពិសោធរក ជាតិពុលនេះធ្វើឡើងនៅក្រោយពេលដែលសិស្សសាលាត្រាំប៉ោងនៃឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ១៤៧នាក់មាន អាការពុលជាបន្តបន្ទាប់ ចាប់តាំងតែពី យប់ថ្ងៃទី១៦ ខែវិច្ឆិកាមក ឆ្នាំ២០១៦ ។

មន្ត្រីមន្ទីរសុខាភិបាល ខេត្តឧត្តរមាន ជ័យក៏ដូចជានគរបាល និងអាជ្ញាធរមូលដ្ឋាននៃស្រុកត្រពាំងប្រាសាទសុទ្ធតែដាក់ការសង្ស័យដូចគ្នាថា មូលហេតុដែលសិស្សសាលាបឋមសិក្សាត្រាំប៉ោង១៤៧នាក់ ពុលនោះ គឺទំនងជាបណ្ដាលមកពីបង្អែមចេកខ្ទិះ ដែលអ្នកគ្រប់គ្រងសាលាបានធ្វើឱ្យក្មេងៗញ៉ាំ ។

មេឃុំស្ដីទីនៃឃុំព្រះប្រឡាយ គឺអ្នកស្រី ថោង ធារី អះអាងកាលពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ថា ចាប់តាំងពីល្ងាចថ្ងៃទី១៦ វិច្ឆិកា រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា គឺមានសិស្សសាលាបឋមសិក្សាត្រាំប៉ោងចំនួន ១៤៧នាក់ ចុងភៅ និងគ្រូបង្រៀនចំនួន ៣នាក់ផ្សេងទៀតបានពុលអាហារ ។

អ្នកស្រី ធារី បញ្ជាក់ទៀតថា ជាច្រើនខែ មកហើយព្រះវិហាររបស់គ្រិស្តសាសនាមួយឈ្មោះ ឌី.ភី.ស៊ី (DPC) បានជួយផ្ដល់របប អាហារពីរពេលទៅឱ្យសិស្សសាលាត្រាំប៉ោងបានទទួលទាននៅពេលព្រឹក និង ពេលរសៀល ។

អង្គការសាសនានោះបានឱ្យប្រាក់ទៅអ្នកគ្រប់គ្រងសាលាដើម្បីទិញសាច់បន្លែ ផ្លែឈើ យកមកធ្វើម្ហូប និងបង្អែមឱ្យសិស្សសាលាបានទទួលទានជារៀងរាល់ថ្ងៃ ។ ប៉ុន្តែ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា គឺសាលាបានធ្វើបង្អែមចេកខ្ទិះឱ្យសិស្ស ទទួលទាន ស្រាប់តែធ្វើឱ្យសិស្ស១៤០នាក់ចុងភៅនិងគ្រូបង្រៀនពុលតែម្ដង ។

អភិបាលស្រុកត្រពាំងប្រាសាទ លោក នៅសំដារ៉ារិទ្ធ មានប្រសាសន៍ថា ចាប់តាំង ពីដឹងថា សិស្សសាលាជាង១០០នាក់ បាន ពុលអាហារ គឺលោកបានស្នើសុំរថយន្តពេទ្យពីខេត្តឧត្តរមានជ័យ ពីស្រុកអន្លង់វែងពី ទាហាននៃកងពលតូចលេខ៨ ព្រមទាំង រថយន្តរបស់មន្ទីរពេទ្យស្រុកត្រពាំងប្រាសាទ ខ្លួនឯង ជួយដឹកជញ្ជូនកុមារទៅសង្គ្រោះនៅតាមមន្ទីរពេទ្យជាច្រើនកន្លែង ដូចជា ទៅមន្ទីរពេទ្យស្រអែម នៃស្រុកជាំក្សាន្តរបស់ខេត្តព្រះវិហារទៅមន្ទីរពេទ្យទំនប់ដាច់នៃស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងរបស់ ខេត្តឧត្តរមានជ័យ ។

លោក នៅ សំដារ៉ារិទ្ធ បញ្ជាក់ថា បើ ទោះបីជាកុមារ១៤៧នាក់ បានពុលបង្អែម ចេកខ្ទិះ ដោយអាការៈក្អួតជាបន្តបន្ទាប់គ្នាក៏ដោយ ក៏រហូតមកដល់ពេលនេះ មិនមានអ្នកណាម្នាក់ធ្ងន់ធ្ងររហូតដល់ស្លាប់បាត់ បង់ជីវិតទេ ។

ទោះយ៉ាងណាមន្ត្រីមន្ទីរសុខាភិបាលរូបនោះ នៅមិនទាន់ដឹងប្រាកដថា តើជាតិ ពុលនៅក្នុងបង្អែមចេកខ្ទិះ វាមាននៅក្នុង អ្វីនោះទេ ។ នេះជាលើកទី២ហើយ ដែល ខេត្តឧត្តរមានជ័យមានសិស្សសាលានិងប្រជាពលរដ្ឋជាក្រុមបានពុលចំណីអាហារ ។

កាលពី៣ឆ្នាំមុន ប្រជាពលរដ្ឋប្រមាណ ១០០នាក់ នៅសង្កាត់បុសស្បូវ ក្រុងសំរោង ក៏ធ្លាប់ពុលអាហារជាបន្តបន្ទាប់គ្នាដែរ ក្នុង ពេលដែលស្វាមី ភរិយា មួយគូបានរៀបការ ហើយធ្វើអាហារទទួលភ្ញៀវដោយយកចានដែកដ៏ធំមួយ ដែលគេធ្លាប់ដាក់ត្រាំទឹកថ្នាំសម្លាប់កណ្ដៀរ ជាមួយដើមដំឡូងមីមកធ្វើជាសម្ភារៈប្រើប្រាស់សម្រាប់លាយញាំដាក់ឱ្យភ្ញៀវទទួលទាននោះ ។

បន្ទាប់ពីកើតហេតុភ្លាមៗលោក ស ថាវី អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍បណ្ឌិតគន់ គីម បានចុះមក ពិនិត្យផ្ទាល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់ វែងមកសួរសុខទុក្ខដល់ប្អូនៗសិស្សានុសិស្ស ពុលចំណីអាហារបង្អែមចេកខ្ទិះ ។ លោក និងក្រុមការងារ ឧបត្ថម្ភថវិកា១.៨០០.០០០ រៀល និងថវិកាលោកឧត្តមសេនីយ៍ គន់ គីមចំនួន១លានរៀលដល់ប្អូនៗសិស្សានុសិស្ស ម្នាក់២ម៉ឺនរៀល ។

លោកស ថាវី អភិបាលខេត្ត បានថ្លែង ថា ករណីខាងលើនេះគឺកើតឡើងតាំងពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា តែមានអាការ ខេត្តក្មេងក្មួយៗតែត្រឹមតែ៣ទៅ៤នាក់ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦បានកើនឡើងរហូតដល់១៤៧នាក់ ហើយត្រូវបានក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងព្យាបាលជំងឺដល់ពួកគាត់ ។ លោកបន្តថា ម៉ោង នេះគឺនៅសស់តែប្រមាណជា១០នាក់ ប៉ុណ្ណោះដែលមិនទាន់បានជាសះស្បើយ ។

លោកបានបញ្ជាក់ថា ក្រោយពីកើត ហេតុលោកបានឲ្យក្រុមមន្ត្រីសាខាកាំកុងត្រូល និងវេជ្ជបណ្ឌិត យកបង្អែមយក ទៅពិនិត្យ និងបានរកឃើញថា ស្ករសដែល ដាក់លាយផ្សំក្នុងបង្អែមនោះមានជាតិល្វីង និងរកបន្ថែមទៀត តើស្ករសទាំងអស់នោះ យកមកពីប្រភពណា និងតាមណា ដើម្បី ធ្វើការទប់ស្កាត់បន្ទាន់ជៀសវាងកើតមានករណីខាងលើនេះបន្តទៀត ។

សូមបញ្ជាក់ថា សាលាខាងលើនេះមានការជួយឧបត្ថម្ភពីអង្គការDPC(អង្គការជួយប្រជាជនដើម្បីប្រជាជនកម្ពុជា) រៀបចំជប់ លៀងជូនដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុ សិស្សដោយធ្វើបង្អែមចេកខ្ទិះ ៕

odor

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print