សំណង់ផ្ទះមួយកំពុងបុកគ្រឹះសាងសង់លើចំណីមាត់ស្ទឹងសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដីចំណីស្ទឹងនៅចំណុចក្បែរស្ពានវត្តគរត្រើយខាងកើត ស្ថិតក្នុង ភូមិវត្តតាមិម ឃុំអូរដំបង១កំពុងចាក់គ្រឹះសាងសង់លំនៅឋានដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងបាក់ច្រាំងស្ទឹង ។ សកម្មភាពទាំងនោះត្រូវបានប្រជាពលរដ្ឋចោទទៅលើអាជ្ញាធរស្រុកសង្កែជាអ្នកឃុបឃិតជាមួយម្ចាស់ផ្ទះ ។

តាមការលើកឡើងពីប្រជាពលរដ្ឋបានអះអាងថា រៀងរាល់ឆ្នាំគេតែងឃើញជនឆ្លៀតឱកាសមួយចំនួនបានឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានលួចសាងសង់អាហារ ដ្ឋាន និងលំនៅឋានរំលោភលើចំណីស្ទឹង ហើយទីតាំងទាំងអស់នោះតែងមានការចោលកាកសំណល់ និងបង្ហូរទឹកកខ្វក់ផ្សេងៗចូលទៅក្នុងស្ទឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន សុខភាព ថែមទាំងបង្កឲ្យបាក់ច្រាំងស្ទឹង ថែមទៀតផង ។

ឆ្លើយតបទៅកាន់ការរិះគន់របស់ប្រជាពលរដ្ឋ ម្ចាស់ទីតាំងដែលកំពុងចាក់គ្រឹះសាងសង់លំនៅឋាន បាននិយាយថា មុននឹងធ្វើការសាងសង់រូបគេបានសុំការ អនុញ្ញាតពីអាជ្ញាធរភូមិឃុំ និងស្រុករួច ហើយទើបអាចធ្វើបាន ។

លោក គឹម វណ្ណៈ អភិបាលស្រុកសង្កែបានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៦ ថា លោកមិនទាន់បាន ដឹងរឿងទាំងអស់នោះទេ តែយ៉ាងណាលោក អរគុណណាស់ដែលខាងសារព័ត៌មានបានជួយសហការ លោកនឹងចាត់ឲ្យមន្ត្រីភូមិបាលស្រុកចុះទៅមើល ។

ចំណែកលោក អ៊ុត ពឿត មេឃុំអូរដំបង១ ពាក់ព័ន្ធ បានមានប្រសាសន៍ថា លោកធ្លាប់បានអញ្ជើញម្ចាស់ទីតាំងនោះមកណែនាំ និងហាមឃាត់រួចម្តងហើយ ម្យ៉ាងវិញទៀតលោកក៏មិនបានអនុញ្ញាតឲ្យសាងសង់ដែរពីព្រោះគ្មាននរណាម្នាក់អាចមានសិទ្ធិអនុញ្ញាតឲ្យសាងសង់រំលោភលើចំណីផ្លូវ ឬស្ទឹងឡើយ ។ លោកថា ចំពោះចំណុចខាង លើត្រូវបានខាងខេត្ត និងមន្ទីរសាធារណការគ្រោងរៀបចំបុកគ្រឹះទប់ច្រាំងស្ទឹងផង ហើយបើសិនមានការសាងសង់បន្តមែនលោកនឹងចុះទៅចាត់ការ ៕

bb-3 bb-2 bb-1

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print