សារព័ត៌មាន News Straits Times បានផ្សាយថា មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បានបណ្តេញជន អន្តោប្រវេសន៍ខុសច្បាប់៤០០នាក់ដែលគ្មានលិខិតស្នាមត្រឹមត្រូវ ត្រឡប់ទៅ ប្រទេសវិញ។
អ្នកនាំពាក្យមន្ត្រីរដ្ឋាភិបាលនៅក្នុងរដ្ឋ Sabah លោក Rodzi Md Saad បានឲ្យ ដឹងថា អ្នកដែលត្រូវបណ្តេញត្រឡប់ទៅស្រុកវិញពេលនេះកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅ Sandakan ដើម្បីរៀបចំបែបបទ រួចបញ្ជូនទៅស្រុកវិញ។
ពេលដំបូងការបណ្តេញត្រូវធ្វើឡើងនៅខែតុលា តែត្រូវពន្យារពេលដោយសារតែនាវាដឹកពួកគេបានលិច។ ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីកាត់ បន្ថយចំនួនអ្នកដែលជាប់ឃុំនៅក្នុងមជ្ឈ មណ្ឌលឃុំខ្លួនបណ្តោះអាសន្នដែលមាន ចំនួនច្រើនលើសលប់ពេក។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ម៉ាឡេស៊ីរបស់ប្រធានាធិបតីហ្វុីលីពីនលោក ឌុយ ទែរតេ កាលពីសប្តាហ៍កន្លងទៅភាគីទាំងពីរក៏បានឯកភាពទៅលើការបណ្តេញពលរដ្ឋហ្វុីលីពីនខុសច្បាប់ទាំងនោះដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី