តំណាងរាស្ត្រនិងអភិបាលរដ្ឋក្រុងជាច្រើនចង់ការពារជនអន្តោប្រវេសន៍គេចផុតពីការបណ្តេញរបស់លោក ដូណាល់ ត្រាំ

ចែករំលែក៖

អភិបាលរដ្ឋក្រុងជាច្រើនទាំងនៅក្នុង គណបក្សសាធារណរដ្ឋនិងគណប្សប្រជាធិបតេយ្យមានបំណងចង់ការពារជនអន្តោប្រវេសន៍ដែលមិនទាន់មានលិខិតស្នាមស្របច្បាប់កំពុងប្រឈមនឹងការបណ្តេញចេញពីសហរដ្ឋអាមេរិក។

អភិបាលក្រុងញូវយ៉កកាលពីថ្ងៃទី១៦ ខែ វិច្ឆិកា បានប្រកាសថា លោកបាននិយាយជាមួយប្រធានាធិបតីទើបតែជាប់ឆ្នោតលោក ដូណាល់ ត្រាំ អំពីក្តីកង្វល់របស់ ពលរដ្ឋទៅលើអ្វីដែលលោក ត្រាំ បានលើក ឡើង និងត្រូវធ្វើក្នុងពេលដែលលោកកាន់តំណែង។

សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា នៅ ក្នុងជំនួបជាមួយលោក ត្រាំ នៅក្នុងអគារ Trump Tower នាទីក្រុងញូវយ៉ក អភិបាល ក្រុងលោក Bill De Blasio បានព្រមានថា លោកនឹងការពារក្រុមជនភៀសខ្លួនឲ្យរួចផុតពីការបណ្តេញចេញពីអាមេរិក។

ក្រោយពេលជាប់ឆ្នោតលោក ត្រាំ បាន ប្រកាសថា នឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់៣លាននាក់ចេញពីអាមេរិក។ ប៉ុន្តែការបណ្តេញជនអន្តោប្រវេសន៍ដែលគ្មានលិខិតស្នាមនោះនឹងធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់សង្គមអាមេរិកដោយសារតែក្នុងចំណោមនោះមានកូនចៅជាច្រើនដែលកើត នៅអាមេរិកមានសញ្ជាតិអាមេរិកត្រូវព្រាត់ប្រាស់ឪពុកម្តាយគឺជារឿងដែលមិនអាច ទទួលបានឡើយ៕

00-970dc

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print