វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសហ្វុីលីពីនអាចនឹងដើរតាមគន្លងប្រទេសរុស្ស៊ីដកខ្លួនចេញពីតុលាការ ICC

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បាន ប្រកាសថា លោកអាចនឹងដើរតាមគន្លង រុស្ស៊ីដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្រោយពេលដែលលោកខាង លិចបានថ្កោលទោសលោកពីសង្គ្រាម ប្រឆាំងគ្រឿងញៀនដែលសម្លាប់មនុស្ស អស់យ៉ាងច្រើន។

សារព័ត៌មានរ៉យទ័របានដកស្រងសម្តីលោក ឌុយទែរតេ បញ្ជាក់ថា ICC «អត់ ប្រយោជន៍»។ ជាមួយគ្នានោះលោកបាន បង្ហាញពីការខកចិត្តទៅលើការចោទប្រកាន់ របស់លោកខាងលិចមកលើរដ្ឋាភិបាលរបស់ លោកក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។

កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានចុះហត្ថលេខាលើបទបញ្ជាដកខ្លួនចេញ ពី ICC ចំណែកប្រធានាធិបតីហ្វុីលីពីនក៏ នឹងធ្វើបែបនេះដែរក្នុងពេលដ៏ខ្លីខាងមុខ។ ពេលនេះលោក ឌុយទែរតេ កំពុងតែស្វែង រកពេលវេលាជួបពិភាក្សាជាមួយប្រធានាធិបតី ពូទីន នៅក្នុងកិច្ចប្រជុំ APEC ក្នុង ទីក្រុងលីម៉ា ប្រទេសប៉េរូនៅចុងសប្តាហ៍ នេះ។ ហ្វុីលីពីនពេលនេះកំពុងតែអនុវត្តគោលនយោបាយការបរទេសឯករាជ្យមិនអាស្រ័យទៅលើសម្ពន្ធមិត្តអាមេរិកទៀតឡើយ។

ដើម្បីបញ្ជាក់ពីសកម្មភាពខាងលើ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ICC មិនបានបំពេញកតព្វកិច្ចជាតុលាការអន្តរជាតិឯករាជ្យមានសិទ្ធិអំណាចពេញលេញនោះទេ។ តាមការប្រកាសរបស់ ក្រសួងការបរទេសរុស្ស៊ីគឺ ICC ខ្វះប្រសិទ្ធភាពដោយបានចេញសេចក្តីសម្រេចបានតែ៤ប៉ុណ្ណោះក្នុងរយៈពេល១៤ឆ្នាំ ដែលបាន ចំណាយប្រាក់អស់ជាង១ពាន់លានដុល្លារ។

ភាគីរុស្ស៊ីក៏បានថ្កោលទោសដល់សេចក្តី សម្រេចរបស់ ICC ស្តីអំពីសង្គ្រាមរយៈ ពេល៥ថ្ងៃរវាងរុស្ស៊ីនឹងប្រទេសជិតខាង ហ៊្សកហ្ស៊ីកាលពីឆ្នាំ២០០៨។ រុស្ស៊ីបង្ហាញ ការខកចិត្តនៅពេលដែល ICC មានសកម្ម ភាពបែបនេះ។

ការសម្រេចខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយពេលដែល ICC បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថ្កោល ទោសរុស្ស៊ីគ្រប់គ្រងតំបន់គ្រីមៀរបស់អ៊ុយក្រែនដែលរុស្ស៊ីដាក់បញ្ចូលនៅក្នុងការ គ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤។ក្រៅពីនេះការសម្រេចដកខ្លួនចេញពី ICC របស់រុស្ស៊ីក៏កើតឡើងក្រោយពេលដែលប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រ ហូលឡង់ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង មូស្គូបានបំពានលើបទល្មើសឧក្រិដ្ឋកម្ម សង្គ្រាមនៅក្នុងប្រទេសស៊ីរីដោយសារតែទាហានរុស្ស៊ីបានវាយប្រហារសម្លាប់ពល រដ្ឋស្លូតត្រង់អស់ជាច្រើន។

កន្លងមកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការ ចោទប្រកាន់ទៅលើប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរតេ ពីបទសម្លាប់រង្គាលក្រៅ ប្រព័ន្ធតុលាការនៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់លោកក្នុងរយៈពេល៣ខែនៃការកាន់អំណាចដោយបានសម្លាប់មនុស្សជិត៤ពាន់នាក់។

ពលរដ្ឋហ្វុីលីពីនជិត៤.០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿង ញៀនដែល ជាចំនួនយ៉ាងច្រើនមិនធ្លាប់មាន ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ទាំង នោះហើយបានជាធ្វើឲ្យមានការថ្កោលទោស យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានអន្តរជាតិក្នុងនោះ ក៏មានអាមេរិកផងដែរ។

កាលពីខែតុលា តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC បានព្រមានថា ការសម្លាប់ មនុស្សយ៉ាងច្រើននោះនឹងត្រូវតុលាការ អន្តរជាតិចោទប្រកាន់ទោសទៅលើរដ្ឋា ភិបាល។

ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានហៅប្រធានាធិបតីអាមេរិក និងអឺរ៉ុប ព្រមទាំងអង្គការសហប្រជាជាតិ ថា «ល្ងង់ខ្លៅ» ដោយលោកបញ្ជាក់ថា គ្មាន អ្នកណាឆ្លាតជាងលោកឡើយ និងគំរាមថានឹងធ្វើឲ្យអាម៉ាស់ទាំងអស់គ្នា។

ចៅក្រមតុលាការ ICC បញ្ជាក់ថា «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងពីការសម្លាប់មនុស្សនៅក្នុងប្រទេសហ្វុីលីពីន ក៏ដូចជាការប្រកាស របស់រដ្ឋាភិបាលពីការសម្លាប់អ្នកជួញដូរនិង ប្រើប្រាស់គ្រឿងញៀនដោយគ្មានទោស។

ហ្វុីលីពីនគឺជាសមាជិករបស់ ICC ចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ដូច្នេះប្រទេស នេះនឹងស្ថិតនៅក្នុងការត្រួតពិនិត្យ និងកាត់ ទោសរបស់ ICC ប្រសិនបើមានទោស។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីហ្វុីលីពីនបានចេញបញ្ជាឲ្យប៉ូលិស ទាហាន ឬពលរដ្ឋអាចសម្លាប់អ្នក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនបាន ដោយមិនមានទោសអ្វីឡើយ។ លោក ឌុយទែរតេ ក៏បានប្រកាសថា មានករណីសម្លាប់មនុស្សខុសក្នុងសង្គ្រាមនោះដែរ ហើយរដ្ឋាភិបាលនឹងបើកការស្រាវជ្រាវពីបញ្ហាខាងលើ។

កន្លងមកសហគមន៍អន្តរជាតិ ពិសេស គឺអង្គការសិទ្ធិមនុស្សបានថ្កោលទោសយ៉ាង ខ្លាំងដល់ប្រធានាធិបតីហ្វុីលីពីនដែលបានសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការ ផងដែរ។ សកម្មភាពទាំងនោះអាចធ្វើឲ្យ អ្នកនយោបាយប្រឆាំងនឹងលោក ឌុយទែរ តេ ព្រួយបារម្ភយ៉ាងខ្លាំងខ្លាចរងការបាញ់សម្លាប់ ហើយទម្លាក់កំហុសទៅលើគ្រឿងញៀនដូចជា អភិបាលក្រុងមួយរូបបានរងការបាញ់សម្លាប់នាពេលកន្លងមកអ៊ីចឹងដែរ។

សកម្មភាពកម្ចាត់ក្រុមជួញដូរគ្រឿងញៀនត្រូវក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសហ្វុីលីពីនចាត់ទុកថា បានធ្វើឲ្យអ្នកវិនិយោគ អ្នកជំនួញបរទេសខ្លាចមិនហ៊ានមកបណ្តាក់ ទុនរកស៊ីនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែ លោក ឌុយទែរតេ បានឆ្លើយតបវិញថា ប្រសិនបើខ្លាចសូមអ្នកវិនិយោគវេចបង្វេចចាកចេញទៅចុះ។ កាលពីចុងខែតុលា លោក ឌុយទែរតេ បានប្រកាសថា បណ្តា ក្រុមហ៊ុនបរទេសអាចរើអីវ៉ាន់ចាកចេញពីហ្វុីលីពីនបានប្រសិនបើភ័យខ្លាចរឿងបោស សម្អាតគ្រឿងញៀននោះ។

កន្លងមកឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Russel បានទៅកាន់ ទីក្រុងម៉ានីលដោយលោកបង្ហាញពីក្តីបារម្ភ ចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរតេ ដែលបានសម្លាប់មនុស្ស ជិត៤.០០០នាក់ក្នុងរយៈពេល៤ខែ។ សកម្ម ភាពបែបនោះនឹងធ្វើឲ្យក្រុមវិនិយោគទុននៅក្នុងប្រទេសនេះរងផលប៉ះពាល់យ៉ាងខ្លាំង។

សារព័ត៌មាន ICC បានដកស្រង់សម្តី លោក ឌុយទែរតេ មកបានបញ្ជាក់ថា «ជន ជាតិអាមេរិកពិតជាឆ្កួតហើយ» ក្រោយពេល មន្ត្រីអាមេរិកបានលើកឡើងពីវិភាគរបស់លោក ឌុយទែរតេ បង្កើនក្តីបារម្ភដល់បណ្តា ក្រុមហ៊ុនបរទេសនៅទីនេះ។ ដូច្នេះប្រសិនបើភ័យខ្លាចសូមវេចបង្វេចចាកចេញទៅ។

អាមេរិកជាសម្ពន្ធមិត្តយុទ្ធសាស្ត្រប្រពៃណីរបស់ហ្វុីលីពីនកាលពីជំនាន់មុនទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីនមានភាពល្អ ប្រសើរ ហើយអាមេរិកប្រើប្រាស់ហ្វុីលីពីនដើម្បីគ្រប់គ្រងចិន។ ផ្ទុយទៅវិញលោក ឌុយ ទែរតេ បានកាត់បន្ថយទំនាក់ទំនងជាមួយអាមេរិក ហើយងាកទៅរកចិនវិញ។ ប្រធា នាធិបតីហ្វ៊ីលីពីនសង្ឃឹមថា ចិននឹងមិនដើរ ឆ្ងាយជាងនេះនៅក្នុងការឈ្លានពានហ្វុីលីពីននោះទេ កឺត្រូវទុកឲ្យហ្វុីលីពីនមានឱកាស បានរស់នឹងគេ៕

aes-23 crime-court-768x368

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print