ក្នុងមួយសប្តាហ៍ប៉ាគីស្ថាននិងឥណ្ឌាបំពានបទឈប់បាញ់រហូតដល់១២លើក

ចែករំលែក៖

បណ្តាញព័ត៌មាន Zee News បាន ផ្សាយថា ក្រសួងការបរទេសឥណ្ឌាកាលពីថ្ងៃទី១៧ខែវិច្ឆិកាបានផ្សាយថា កម្លាំង សន្តិសុខប៉ាគីស្ថានបានបំពានលើបទ ឈប់បានរហូតដល់ ១២លើកក្នុងរយៈ ពេលមួយសប្តាហ៍តែប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានោះកម្លាំងទាហានឥណ្ឌាក៏បានទប់ស្កាត់ការឈ្លានពានចូលទៅក្នុងរដ្ឋ Jammu និងកាស្មៀរពីខ្មាន់កាំភ្លើងនៅក្នុង ប្រទេសប៉ាគីស្ថាន។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក Vikas Swarup បានបញ្ជាក់ថា បើទោះបីមានការអំពាវនាវឲ្យអត់ធ្មត់តែ កម្លាំងសន្តិសុខប៉ាគីស្ថានបានបំពានលើបទឈប់បាញ់រហូតដល់ទៅ ១២លើកក្នុង មួយសប្តាហ៍គឺចាប់ពីថ្ងៃតី៩-១៥ខែវិច្ឆិកា។ ជាមួយគ្នានោះក្រុមភេរវកម្មដែលលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថានបានប៉ុនប៉ងចូលក្នុងទឹកដីឥណ្ឌារហូតដល់១៨លើកក្នុង រយៈពេលដូចគ្នាតែត្រូវទាហានឥណ្ឌាទប់ស្កាត់បានទាន់ពេល។

លោក Swarup បញ្ជាក់ទៀតថានៅ ថ្ងៃទី១៦ ខែវិច្ឆិកា ភាគីឥណ្ឌាបានកោះហៅមន្ត្រីប៉ាគីស្ថានមួយរូបទៅផ្តល់លិខិត ប្រឆាំងទៅនឹងការបំពានលើកិច្ចព្រមព្រៀង ឈប់បាញ់នៅតាមព្រំដែន។ នៅថ្ងៃជា មួយគ្នានោះដែរក្រសួងការពារជាតិឥណ្ឌា បានប្រកាសថា ភាគីប៉ាគីស្ថានបានបំពានលើកិច្ចព្រមព្រៀងឈប់បាញ់នៅតាម បណ្តោយព្រំដែនរហូតដល់ ៣៦៩លើក នៅក្នុងតំបន់ Jammu និងKashmir ក្នុងរយៈពេល១០ខែកន្លងមកនេះ។

1811andopakistan

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print