ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈសល់១០ថ្ងៃទៀត។
នេះជាប្រសាសន៍របស់សម្តេចតេជោ បញ្ជាក់នៅលើFacebook Page ថា៖ សំខាន់ខ្លាំងណាស់ គឺនៅសល់តែ១០ ថ្ងៃទៀតទេ! សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ កន្លែងចុះឈ្មោះបោះឆ្នោតគឺបើកធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ។ ជូនពរជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយថ្ងៃសម្រាកចុងសប្តាហ៍! ៕
...