វិទ្យុ កាសែត ទូរទស្សន៍ និងបណ្តាញសង្គម ត្រូវពង្រឹងព័ត៌មាន ជាជាងការប្រជែងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ពាក់ព័ន្ធនឹងវិស័យព័ត៌មានមានពេលបច្ចុប្បន្ននេះ ត្រូវបានលោករដ្ឋមន្រ្តី ក្រសួងព័ត៌មានបញ្ជាក់ថា ឥឡូវនេះបច្ចេកវិទ្យាព័ត៌មានមានភាពលឿនរហ័សណាស់ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមក៏កំពុងប្រជែងជាមួយនឹងប្រព័ន្ធព័ត៌មានដែលមានជាប្រពៃណី ដូចជាវិទ្យុ ទូរទស្សន៍ កាសែត និងវេបសាយអនឡាញ ជាដើម។

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្រសួងព័ត៌មានដោយលោកបានលើកឡើងថា ស្ថាប័នវិទ្យុ កាសែត និងទូរទស្សន៍ ត្រូវធ្វើយ៉ាងណាយកព័ត៌មានឲ្យបានលឿនរហ័ស និងស៊ីជម្រៅ ពីព្រោះថាបណ្តាញផ្សព្វផ្សាយសង្គមដែលមានការផ្សព្វផ្សាយពីបុគ្គលម្នាក់ ប្រជាជនម្នាក់ មានភាពលឿន ដូច្នេះឯកសារគ្រប់មិនងាយមាននោះទេ ដូច្នេះយើងស្ថិតក្នុងស្ថាប័នវិទ្យុ កាសែត និងទូរទស្សន៍ ត្រូវតែបង្កើនល្បឿនព័ត៌មានដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក៕

img_7512

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print