ចេញទៅ​ធ្វើការមួយថ្ងៃ មកវិញត្រូវចោរលួច​គាស់បន្ទប់យកលុយ និង​គ្រឿង​អលង្ការ​អស់

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់បងប្អូនរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីចាក់សោបន្ទប់រួចរាល់ ហើយទៅធ្វើការបាត់ ខណៈមកវិញ ស្រាប់តែទ្វារចំហត្រូវចោរលួចគាស់យកសម្ភារ និងលុយសរុប៦ពាន់ដុល្លារ ថែមទាំងគ្រឿងអលង្កាមួយចំនួន បង្កការភ្ញាក់ផ្អើកកាលពីវេម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះលេខ១៤៨E បុរី សន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ។

ជនរងគ្រោះឈ្មោះ កូវ សំអាត ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ កើតហេតុខាងលើ ។មានស្រុកកំណើតនៅភូមិព្រែកកាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្អូនស្រីពៅរបស់គាត់ ដោយនៅពេលព្រឹកបានចេញទៅធ្វើការរៀងរាល់ថ្ងៃ ហើយកូនស្រីគាត់បានចេញទៅរៀនរហូតទល់ល្ងាចទើបមកបន្ទប់វិញ ។ លុះនៅវេលាម៉ោងកើតហេតុ គាត់ទើបចេញពីរោងចក្រ ស្រាប់តែឃើញទ្វារបើកចំហ ពេលបើកទ្វារចូលក្នុង ទើបដឹងថា ត្រូវចោរគាស់បន្ទាប់លួចយកលុយ និងគ្រឿងអលង្ការដែលនៅក្នុងទូរបាត់អស់ ។

ប្រភពបានបញ្ជាក់ទៀតថា លុយដែលបាត់មានចំនួន៦ពាន់ដុល្លារ និងគ្រឿងអលង្ការជាច្រើន រួមមាន៖ ខ្សែកមាសចំនួន៥ជីមួយខ្សែ ចិញ្ចៀនផ្លាក់ទីនចំនួន៣វង់ កងជើងមាសចំនួនមួយកង ។ លុយនិងគ្រឿងអលង្ការទាំងអស់មិនមែនរបស់គាត់តែម្នាក់ទេ គឺរួមជាមួយប្អូនស្រីពៅរបស់គាត់ ដោយរូបគាត់បាត់ ចំនួន១ពាន់ដុល្លារ ខ្សែកមាស៥ជី និងចិញ្ចៀនផ្លាក់ទីនចំនួន៣វង់ ក្រៅពីនេះ គឺរបស់ប្អូនស្រីគាត់ទាំងអស់។

ក្រោយពេលកើតហេតុ ជនរងគ្រោះ និងប្អូនស្រីរបស់គាត់បានមកដាក់ពាក់បណ្តឹងនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅដើម្បីអោយសមត្ថកិច្ចជួយរកមុខសញ្ញាខាងលើមក ផ្តល់ទាទោសតាមច្បាប់ ៕

img_7525 img_7526

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print