សម្តេចចៅហ្វាវាំងគង់ សំអុលបានអញ្ជើញជួបសំណេះ សំណាលជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំងគង់ សំអុល បានអញ្ជើញជួបសំណេះសំណាលជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សម្តេចចៅហ្វាវាំងបានថ្លែងថា យុវជនជាទំពាំងស្នងឫស្សី និងជាកម្លាំងចលករយ៉ាងសំខាន់ និងក្លាយខ្លួនជាអ្នកបន្តវេណ ការចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចម្រើន នាពេលអនាគត ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្រ្តី គុយ សុផល, លោកបណ្ឌិតអ៊ុក រ៉ាប៊ុន,លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង,លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង, លោកហេង ពិទូ ប្រធានស.ស.យ.ក ខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកាស.ស.យ.កសរុបចំនួន៧៦៥នាក់ ៕

...

img_7583 img_7584 img_7585 img_7586 img_7587

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print