ភាពអនាធិបតេយ្យដោយសាររថយន្តឈ្មួលនៅតែកើតមាននៅស្ពានច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅបានដាក់ចេញនូវបទបញ្ជានិងណែនាំទៅលើ ក្រុមអ្នករត់តាក់ស៊ីកុំឲ្យចតរថយន្តនិងរត់ហៅភ្ញៀវតាមផ្លូវសាធារណៈតែបទបញ្ជានេះគ្មានប្រសិទ្ធភាពឡើយព្រោះសព្វថ្ងៃនេះក្រុមអ្នករត់តាក់ស៊ីនៅគល់ស្ពានច្បារ អំពៅក៏ដូចជានៅតាមបណ្តោយផ្លូវជាតិលេខ១ហាក់ធ្វើព្រងើយគ្មានខ្វល់នឹងការណែនាំពីសំណាក់អស់លោកអាជ្ញាធរខណ្ឌបន្តិចឡើយ។

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះក្រុមអ្នករត់តាក់ស៊ីបានចតរថយន្តជាច្រើនគ្រឿងចាប់ពីគល់ស្ពានច្បារអំពៅរហូតដល់ស្តុបច្បារអំពៅ ដើម្បីឈប់ចាប់ម៉ូយ។ ចំណែកព្រូឡាននីមួយៗបានរត់ចាប់ម៉ូយយ៉ាងប្រសេចប្រសាចពេញផ្លូវបង្កឲ្យបាត់បង់ សណ្តាប់ធ្នាប់ និងកក់ស្ទះចរាចរណ៍ដោយ សារយានជំនិះផ្សេងៗបន្ថយល្បឿនឲ្យពួកគេចាប់និងហៅម៉ូយ។

អភិបាលរងខណ្ឌច្បារអំពៅម្នាក់បានប្រាប់ថា ជុំវិញបញ្ហារថយន្តតាក់ស៊ីចតចាប់មូ៉យយ៉ាងធនាធិបតេយ្យនៅតាមបណ្តោយផ្លូវជាតិលេខ១នេះអាជ្ញាធរខណ្ឌបានចេញសេចក្តីណែនាំច្រើនលើកច្រើនមកហើយនិងថែមទាំងធ្លាប់ហៅម្ចាស់រថយន្តមកអប់រំដល់សាលាខណ្ឌទៀតផង។ លោកបន្តថា កន្លងមកក្រុមការងារខណ្ឌបានចាប់រថយន្តតាក់ស៊ីមករក្សាទុកដើម្បីធ្វើកិច្ចសន្យាជាច្រើនដងមកហើយប៉ុន្តែពួកគេហាក់ដូចមិនស្តាប់តាមការណែនាំនិងកិច្ចសន្យានោះទេ។ សព្វថ្ងៃនេះក្រុមការងារបាន បញ្ជាឲ្យក្រុមប្រជាការពារចុះដេញពួកគេ មិនឲ្យចតនៅគល់ស្ពាននិងតាមចិញ្ចើម ផ្លូវជាតិលេខ១ទេដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋជាពិសេសបញ្ចៀសការកកស្ទះចរាចរណ៍តែក្រុមអ្នក រត់តាក់ស៊ីទាំងនោះបានឆ្លៀតឱកាសពេលអាជ្ញាធរមិននៅ។

គួរបញ្ជាក់ថាកន្លងមកអភិបាលខណ្ឌ ច្បារអំពៅលោក អ៊ាង ស៊ីផាន ធ្លាប់ព្រមានដល់អ្នកដែលមកអន្តរាគមន៍ចំពោះការ អនុវត្តចាប់រថយន្តតាក់ស៊ីនៅតាម បណ្តោយផ្លូវជាតិលេខ១ហើយលោកឲ្យឈប់បន្តការអន្តរាគមន៍ដើម្បីងាយស្រួលដល់ការណែនាំនិងអប់រំម្ចាស់រថយន្តតាក់ស៊ីទាំងនោះ ប៉ុន្តែបើនៅតែបន្តអន្តរាគមន៍ក្រុមអ្នករត់តាក់ស៊ីនៅតែបានចិត្តគ្មានញញើតនិងកោតខ្លាចទៅលើការអនុវត្តច្បាប់របស់ ខណ្ឌនោះទេ៕

ae-27

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print