នគរបាលខណ្ឌទួលគោកបង្រ្កាបល្បែងកន្ទុយលេខវៀតណាម២គោលដៅ ក្នុងផ្សារនាគមាស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៥និង១៥ នាទីរសៀល  កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដោយមានការសហការពីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ក្រោមកិច្ចសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ( កន្ទុយលេខឆ្នោតវៀតណាម )។

ក្នុងប្រតិបត្តិការខាងលើប្រព្រឹត្តទៅនៅក្នុងផ្សារនាគមាស ផ្លូវលេខ២៣១ ក្រុមទី ១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ដោយបង្រ្កាបបានចំនួន២គោលដៅ ៖ គោលដៅតូបលេខ១៩០ និងលេខ១៩១ ឃាត់ខ្លួន បានមនុស្សចំនួន៤នាក់ ៖ ទី១-ឈ្មោះ សុខ ធារី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ (ជាភ្នាក់ងារស៊ីសង ) ។ទី២-ឈ្មោះ ណុច ឈុនលីម ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី៤ ( ប្រវត្តិវិទ្យា ) ជាភ្នាក់ងារស៊ីសង ។ ទី៣-ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (ជាអ្នកមកចាក់ភ្នាល់) ។ ទី៤-ឈ្មោះ ហេង សុឃាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត (ជាអ្នកចាក់ភ្នាល់) ។

ក្រោយពីបង្ក្រាបសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ លុយចំនួន១៤៧០០០រៀល , ម៉ាស៊ីនគិតលេខ ចំនួន២គ្រឿង , ក្តារចេញលទ្ធផលឆ្នោត១ផ្ទាំង , ត្រាថ្ងៃ ខែ ឆ្នាំ ចំនួន១ , តុឈើ ១ និងឯកសារកត់ឆ្នោត មួយចំនួន ។

ចំណែកគោលដៅច្រកចូលផ្សារខាងជើង ឃាត់ខ្លួនបានម្នាក់ឈ្មោះ ឃឹម ដារ៉ាវុធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ ន័តតុន (ជាភ្នាក់ងារស៊ីសង) ។ រីឯវត្ថុតាងដែលបានចាប់យកមាន ៖ តុឈើ១ , កៅអីជ័រចំនួន៣ , ម៉ាស៊ីនគិត លេខ១គ្រឿង , ឯកសារកត់ឆ្នោតមួយចំនួន និងលុយចំនួន ២.០០៥.៥០០ ( ពីរលានប្រាំពាន់ប្រាំរយរៀល ) ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

img_0859 img_0860 img_0861 img_0857 img_0858

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print