អាវុធហត្ថស្រុកពេជ្រាដាចាប់រថយន្តដឹកឈើល្មើសច្បាប់របស់ម្ចាស់ហាងស៊ុបបៃតង​ឈ្មោះឆាវឆាវ លោតឆ័ត្រទៅវៀតណាម

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តដឹកឈើប្រណិតមួយគ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកពេជ្រាដាបង្ក្រាបចាប់កាលពីវេលាម៉ោង៤ និង ៣០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈដឹកឈើប្រណិតលោតឆ័ត្របម្រុងឆ្លងទៅកាន់ប្រទេសវៀតណាម។

សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តដឹកឈើល្មើសច្បាប់នេះម៉ាកឡិចសុីសRX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-9757 របស់ម្ចាស់ហាងស៊ុបបៃតងឈ្មោះ សុិន វិចិត្រ្ត ហៅឆាវឆាវ និងជាសមត្ថកិច្ចផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការវាស់វែង និងប្រគល់ទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ឈានដល់ការចាប់ខ្លួនម្ចាស់ដឹកល្មើសឈើនេះ បន្ទាប់ពីសមត្ថកិច្ចដឹងថាគាត់មានមុខរបរដឹកឈើនេះជាអាជីពប្រចាំខេត្តមណ្ឌលគិរីនោះយូរឆ្នាំរហូតមកទល់បច្ចប្បន្ន៕

 

image image imageimage

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print