ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកម្សាន្តខេត្តព្រះសីហនុ៩ម៉ឺននាក់រយៈពេល៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ចំនួនទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះ សីហនុរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះមានចំនួនជិត៩ម៉ឺននាក់។ អាជ្ញាធរអះអាងថា ក្នុងអំឡុងពេលពិធី បុណ្យនេះក៏មិនមានបញ្ហាអសន្តិសុខកើតឡើងនាំឲ្យមានការភ័យខ្លាចដល់ទេសចរនោះដែរ។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដែលជាថ្ងៃព្រះរាជបុណ្យ អុំទូកប្រពៃណីជាតិឆ្នាំនេះគឺមានទេសចរ ចម្រុះជាតិសាសន៍ ពិសេសភ្ញៀវជាតិបានចូលមកទស្សនាខេត្តនេះប្រហាក់ប្រហែលគ្នាឆ្នាំមុនដែរ។ លោកឲ្យដឹងថាទេសចរ មួយចំនួនបានធ្វើដំណើរតាមទូកទេសចរណ៍ ចេញទៅកម្សាន្តតាមកោះនានាមានកោះ រ៉ុងសន្លឹមនិងកោះរ៉ុងជាដើម។

លោក យន្ត មីន បានវាយតម្លៃថា បញ្ហា សន្តិសុខនិងការធ្វើដំណើរកម្សាន្តរបស់ទេស ចររយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំនេះទាំងកម្សាន្តនៅតាមឆ្នេរលើដីគោក និងកម្សាន្តនៅលើដីកោះគឺមានសន្តិសុខ និងសុវត្ថិភាពល្អ។

លោក ទៀ វិចិត្រ បញ្ជាក់ថា មូលហេតុ ដែលក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដ បូត កម្ពុជា សម្រេចបញ្ចុះតម្លៃលក់សំបុត្រជូនទេសចរពេលនេះប្រយោជន៍ដើម្បីចូលរួមកៀរគរទេសចរជាតិ អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះឲ្យច្រើនឡើងវិញ។

លោក ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុអះអាងថា បុណ្យអុំទូក រយៈពេល៣ថ្ងៃសមត្ថកិច្ចជំនាញស្ថាប័នពាក់ ព័ន្ធមានកម្លាំងនគរបាលជាដើម បានសហការរក្សាការពារសន្តិសុខជូនទេសចរទាំងនៅលើដីគោកនិងនៅលើដីកោះមានសុវត្ថិភាពល្អ។ លោកថា បុណ្យអុំទូក៣ថ្ងៃនៅ ខេត្តព្រះសីហនុកើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន២លើកប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ក្នុងនោះក៏មានក្មេងៗ ស្ទាវ២ក្រុមផ្សេងគ្នាបានបង្កជម្លោះមួយករណី ដែរប៉ុន្តែមិនរំខានឬប៉ះពាល់ដល់អារម្មណ៍របស់ទេសចរ ដែលចូលទៅកម្សាន្តតាមឆ្នេរនានានោះទេ ។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំនេះរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញថា ខេត្តនេះមានគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តនិងម៉ូតូកើតមានចំនួន ២លើក។ គ្រោះថ្នាក់នេះបានបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន៤នាក់ និងខូចខាតយានយន្តចំនួន៤គ្រឿងហើយមូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់នេះគឺ បណ្ដាលមកពីអ្នកបើកបរជែងគ្នាក្នុងល្បឿនលឿននៅលើទីតាំងផ្លូវមានស្ថានភាពគ្រោះ ថ្នាក់៕

32-2

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print