សហព័ន្ធកីឡាស្គីទឹកកកគ្រោងកសាងទីលានស្តង់ដារអន្តរជាតិសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាស្គីទឹកកក កម្ពុជាគ្រោងកសាងទីលានស្ដង់ដារអន្តរជាតិផ្ទាល់មួយ ដើម្បីទទួលបានសិទ្ធិចូលជាសមាជិករបស់សហព័ន្ធកីឡាស្គីទឹកកក អន្តរជាតិនិងសម្រាប់ត្រៀមលក្ខណៈឲ្យ បានសមរម្យមុនព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។

កញ្ញា ឡុង សុធាវី អគ្គលេខាធិការ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជាបានឲ្យដឹងថា ការកសាងទីលានថ្មីនេះត្រូវចំណាយ រយៈពេលយ៉ាងតិច២ឆ្នាំដើម្បីបំពេញការងារខ្វះខាតមួយចំនួនដែលនៅសេសសល់ គឺសម្របទៅតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាស្គីទឹកកកអន្តរជាតិ ដោយត្រូវបញ្ចប់ឲ្យបានរួចរាល់ត្រឹមឆ្នាំ២០១៨។

កញ្ញាបានបន្តថា បច្ចុប្បន្នទីលានស្គីទឹកកកកម្ពុជាមានតែមួយប៉ុណ្ណោះ គឺស្ថិតនៅ ជាន់ទី៤ផ្សារទំនើបអុីអនម៉លទីលាននោះ ពុំទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់ឲ្យ សហព័ន្ធកីឡាស្គីទឹកកកពិភពលោកទទួលយកបាននៅឡើយ។ ដូច្នេះសហព័ន្ធកីឡាស្គីទឹកកកកម្ពុជាត្រូវរៀបចំ ទីលានស្តង់ដារមួយទើបអាចចូលជាសមាជិកកីឡាស្គីទឹកកកថ្មីរបស់សហព័ន្ធពិភពលោកបានតែតាមពិតស្គីទឹកកកកម្ពុជាត្រូវចុះឈ្មោះតាំងពីឆ្នាំ២០១៥មកម្លេ៉ះ ។ ដោយសារយើងនៅមានចំណុចខ្វះខាតខាងលើនេះហើយទើបគេ តម្រូវឲ្យបំពេញលក្ខខណ្ឌបន្ថែមរបស់ សហព័ន្ធពិភពលោក ។ កញ្ញាបានបញ្ជាក់ ថា ទីលានស្គីទឹកកកកម្ពុជាថ្មីគ្រោងសាងសង់នោះមានបណ្តោយ៦០ម៉ែត្រនិងទទឹង៣០ម៉ែត្រ ។

គួររំលឹកថា សហព័ន្ធកីឡាស្គីទឹកកក កម្ពុជាទើបបង្កើតបានរយៈពេល២ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែធនធានកីឡាករមួយចំនួនធ្លាប់បានដណ្តើមមេដាយមាសមេដាយប្រាក់ និងមេដាយសំរឹទ្ធិពីព្រឹត្តិការណ៍អន្តរជាតិថ្នាក់តំបន់បានជាបន្តបន្ទាប់ ៕

ae-3-1 ae-6 ae-1-1 ae-2-1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print