អាជ្ញាធរខេត្តព្រះសីហនុនៅតែតម្រូវឲ្យពលរដ្ឋជាង១៧០គ្រួសារដែលស្ថិតនៅក្នុងតំបន់ក្បាលឆាយរុះរើចេញពីតំបន់ហាមឃាត់

ចែករំលែក៖

ខេត្តសីហនុ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលខេត្តព្រះសីហនុលោកយន្ត មីន បានធ្វើសន្និសីទសារព័ត៌មាន បកស្រាយពន្យល់អំពីរឿងរក្សាទុកតំបន់ដីព្រៃរក្សាប្រភពទឹកក្បាលឆាយ ។ តាម ប្រសាសន៍របស់អភិបាលខេត្តព្រះសីហនុគឺផ្តោតលើខ្លឹមសារសំខាន់ចំនួន២ ទី១-ការកំណត់ព្រំដីតំបន់ក្បាលឆាយនិងការកាត់ឆ្វៀលដីមួយផ្នែកសម្រាប់ជូនប្រជាពលរដ្ឋដែលបានរស់នៅលើផ្នែកខ្លះនៃតំបន់ក្បាលឆាយយូរឆ្នាំកន្លងមក ដែលផ្តល់ផល ប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង៣.០០០គ្រួសារ , ទី២-គឺរដ្ឋបាលខេត្តតម្រូវឲ្យប្រជាពលរដ្ឋឬអ្នកមានដីចំនួនជាង១៧០គ្រួសារដែលស្ថិតនៅក្នុងតំបន់រក្សាទុករុះរើចេញពីតំបន់ហាមឃាត់ ដោយរៀបចំបែងចែកជាដីឡូត៍ជូនត្រឡប់វិញដោយស្របច្បាប់នៅកន្លែងដែលរដ្ឋបាល ខេត្តកាត់ឆ្វៀលចេញពីតំបន់រក្សាទុកដីក្បាលឆាយ ។

ឆ្លើយតបនឹងសំណើររបស់បងប្អូន ប្រជាពលរដ្ឋទាំងជាង១៧០គ្រួសារដែលស្នើសុំរស់នៅកាន់កាប់ដីកន្លែងដដែល កុំ ឲ្យមានការផ្លាស់ប្តូរចេញទៅកន្លែងផ្សេងនោះលោកយន្ត មីនបានបដិសេធសំណើ នេះ ដោយបញ្ជាក់ថារដ្ឋបាលខេត្តនៅតែ រក្សាជំហរដដែល ដើម្បីអនុវត្តតាមអនុក្រឹត្យ ថ្មីលេខ១១៦របស់រាជរដ្ឋាភិបាលសំដៅ ការពារប្រភពទឹកក្បាលឆាយ ។

ក្រៅពីនេះ ប្រជាពលរដ្ឋមួយចំនួនទៀតដែលអះអាងថាគាត់បានកាន់កាប់ដីផ្នែក ខ្លះក្នុងតំបន់ក្បាលឆាយនេះកន្លងមក តែបែរជាមិនមានឈ្មោះក្នុងបញ្ជីបែងចែកដីនឹងគេ អភិបាលខេត្តព្រះសីហនុពន្យល់ថា រដ្ឋបាលខេត្តគិតត្រឹមអ្នកកាន់កាប់ដីមុន ឆ្នាំ១៩៩៧តែប៉ុណ្ណោះ ប៉ុន្តែបានប្រាប់ប្រជាពលរដ្ឋទាំងអស់នោះត្រឡប់វិញថា ប្រសិន បើជាប្រជាពលរដ្ឋ ក្រខ្វះដីពិតប្រាកដមែន អាចដាក់ពាក្យទៅកាន់អាជ្ញាធរភូមិ ឃុំសង្កាត់ដេីម្បីរដ្ឋបាលខេត្តរៀបចំផ្តល់ដីសម្បទានសង្គមកិច្ចតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនសង់លំនៅឋានរស់នៅ ស្របច្បាប់ ៕

a1-1

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print