ជនជាតិបរទេសបើករថយន្ដបុកម៉ូតូហើយព្យាយាមបើកគេចត្រូវសមត្ថកិច្ចតាមឃាត់បាន

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់និងរួមដំណើរជាមួយមិត្តភក្តិ៣នាក់ទៀតដែលជាជនជាតិបរទេសដូចគ្នាបើករថយន្ដម៉ាកកាមរីបាឡែនមួយគ្រឿងជ្រុលបុកម៉ូតូឌ្រីមសង់មួយគ្រឿងដែលកំពុងធ្វើដំណើរឆ្លងផ្លូវបណ្ដាលអោយម្ចាស់ម៉ូតូរងរបួសបាក់ជើងម្ខាង ហើយរថយន្ដបានព្យាយាមបើករត់គេចតែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញតាមឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៤៥នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវភ្លោះផ្សាថ្មី ស្ថិតក្នុងសង្កាត់ផ្សាថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់C125ពណ៍ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1CE-2408 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិសដៅចរាចរណ៍) ពេលមកដល់កន្លែងកើតហេតុបានឆ្លងកាត់ផ្លូវភ្លោះស្របពេលដែលមានរថយន្ដម៉ាកកាមរីបាឡែន ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I-4860 បើកបរដោយជនជាតិបរទេសធ្វើដំណើរទិសដៅពីកើតទៅលិចក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលអោយម្ចាស់ម៉ូតូរងរបួសបាក់ជើងម្ខាង។

ប្រភពបានបន្តថា ក្រោយពីបង្កហេតុរថយន្ដបានបន្ថែមល្បឿនបំណងរត់គេចខ្លួនរហូតដល់ជិតស្ថានីយ៍ប៉ុស្ដិ៍លេខ៣ចាស់ទើបប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់បានតែម្ដង។

ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លឆមៗ។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្ដបង្កព្រមទាំងអ្នកបើករថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់៕

preak-2 preak-3 preak-4 preak-5 preak-1

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print