នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆ្លាមសមុទ្រនិងឆត្រយោង

ចែករំលែក៖

ភ្នំពេញ៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងពលតូចពិសេសឆត្រយោង៩១១ បាននិងកំពុងប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆ្លាមសមុទ្រជំនាន់ទី៥និងជំនាញឆត្រយោងជំនាន់ទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលតូចពិសេសឆត្រយោង៩១១ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ស្នងការ នាយកសាលាកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។

កងរាជអាវុធហត្ថក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ បានធ្វើការកែទម្រង់ជាបន្តបន្ទាប់គ្រប់វិស័យ គ្រប់ផ្នែក ជាពិសេសការអភិវឌ្ឍទៅលើធនធានមនុស្សក្នុងកងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថបានបើកវគ្គហ្វឹកហ្វឺនរៀនសូត្រជាច្រើនរៀងរាល់ឆ្នាំ គ្រប់ជំនាញទាំងអស់ និងបានធ្វើការអប់រំចិត្តសាស្ត្រជាប្រចាំផងដែរ ដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ជ្រួតជ្រាប យល់ដឹងអំពីតួនាទី ភារកិច្ចសភាពការណ៍ជាតិ និងអន្តរជាតិ មានឆន្ទៈម៉ោះម៉ុត ទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ និងការពាររាជរដ្ឋាភិបាល។

ជាក់ស្តែង តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងពលតូចពិសេសឆត្រយោង៩១១ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាពេលនេះ មានសិក្ខាកាមដែលជាកងរាជអាវុធហត្ថចំនួន១២៧នាក់ ចូលរួមហ្វឹកហ្វឺនរៀតសូត្រផងដែរ។ រយៈពេលហ្វឹកហ្វឺនចំនួន៦ខែ គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្មើនឹង១៨១ថ្ងៃ។

ខ្លឹមសារមេរៀនមាន៖ អប់រំចិត្តសាស្ត្រ បច្ចេកទេសឆ្លាមសមុទ្រ បច្ចេកទេសឆត្រយោង សុខាភិបាល៕

...

grk grk1 grk4 grk5 grk6 grk7 grk8 grk9 grk10 grk11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print