បាត់មុខ៤ឆ្នាំ កែវ បូរ៉ា វិលវិញក្នុងតំណែងតួឯករឿង «ម្ចាស់គ្រងបេះដូង»

ចែករំលែក៖

ភ្នំពេញ៖ អតីត Freshy boy កែវ បូរ៉ាដែលបានបាត់មុខពីសង្វ្រៀនសិល្បៈប្រមាណជា៤ឆ្នាំមកហើយនោះបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីលោកបង្ហាញខ្លួនក្នុងកម្មវិធីក្រុងពាលីថតខ្សែភាពយន្តថ្មីមួយ ។ ខ្សែភាពយន្តដែលតារាសម្តែងរូបនេះនឹងរួមគ្នាជាមួយកញ្ញា ទេព កញ្ញានេះគឺរឿង”ម្ចាស់គ្រងបេះដូង”ដែល ត្រូវបានប្រកាសចេញថតកាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកានេះនៅស្នាក់ការ របស់ផលិតកម្ម KH ។

លោកកែវ បូរ៉ាដែលធ្លាប់តែទទួលបានភាពជោគជ័យលើមាគ៌ាសិល្បៈខ្លាំងកាលពីពេលកន្លងមកហើយស្រាប់តែផ្អាកអាជីពជាតារាសម្តែងមួយរយៈពេល។ តារារូបនេះលើកឡើងថា លោកបានបោះបង់សិល្បៈជិត៤ឆ្នាំមកហើយដោយងាកមកធ្វើការងារមួយផ្នែកទីផ្សារនៃក្រុមហ៊ុនមួយចាប់ពីពេលនោះមក។យ៉ាងណាពេលនេះលោកបានសម្រេចចិត្តមកប្រឡូកសិល្បៈវិញក្រោយធ្វើតេស្តជាប់ជាមួយផលិតកម្មខេអេចដែលរំលេចវណ្ណកម្មថ្មីរឿង«ម្ចាស់គ្រងបេះដូង»ជាប្រភេទរឿងភាគដែលមានជាង៣០ភាគ។ លោកថាយ៉ាងណាដ្បិតតែលោកមានបទពិសោធន៍ជាមួយការសម្តែងពីមុនតែពេលនេះដូចថ្មីឡើងវិញមានតែការខិតខំប្រឹងប្រែងសម្តែងឲ្យបានល្អ។ លោករំពឹងថារឿងនេះពិតជាមានភាពទាក់ទាញពីទស្សនិកជនដោយយល់ថាផលិតកម្មខេអេចគាត់ធ្លាប់ល្បីឈ្មោះក្នុងពិភពចម្រៀងហើយងាកមកលើកស្ទួយវិស័យភាពយន្តភាគទៀតពិតជាប្រសើរស្របពេលក្រុមការងារសុទ្ឋតែជាអ្នកមានបទពិសោធន៍និងធនធានមនុស្សស្រាប់ជាច្រើននាក់។

លោកគីម ហេងម្ចាស់ផលិតកម្មKHបានមានប្រសាសន៍ថាមូលហេតុដែលលោកងាកមកផលិតខ្សែភាពយន្តភាគរឿង«ម្ចាស់គ្រងបេះដូង»ព្រោះតែចិត្តស្រឡាញ់ភាពយន្តខ្មែរចង់ចូលរួមលើកស្ទួយស្របពេលវិស័យកុនខ្មែរហក់ឡើង។ រឿង«ម្ចាស់គ្រងបេះដូង»នេះមានការចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះដោយនឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ លោកបញ្ជាក់ដែរថានេះជាលើកទី១ហើយដែលលោកបានផលិតរឿងភាគឡើងបន្ទាប់ពីកាលពីប៉ុន្មានឆ្នាំមុខធ្លាប់ផលិតជារឿងដុំដែរដោយមានសុខ ស្រីនាងដើរតួមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ទស្សនិកជន។ចាងហ្វាងផលិតកម្មរូបនេះបន្តថាខេអេចនៅតែមានការផលិតចម្រៀងដោយលោកនៅមិនទាន់បញ្ចេញបទថ្មីនៅលើទីផ្សារបាននោះទេយើងនៅតែបន្តផលិតតែព្រោះមានអ្នកចាំលួចចម្លងស្រាប់ៗអាចថាជាចោរទើបយើងមិនហ៊ានបញ្ចេញផលិតផលខ្លាចខាតទុន។ លើសពីនេះខេអេចនៅបន្តបញ្ចេញស្នាដៃរឿងភាគថ្មីៗបន្តទៀតជូនទស្សនិកជនដើម្បីឲ្យកាន់តែលេចធ្លោគ្រាដែលលោកកំពុងងាកមកផលិតកុនឲ្យបានប្រសើរផងដែរ។រឿង«ម្ចាស់គ្រងបេះដូង»ជាប្រភេទសាច់រឿងដែលមានការបង្ហាញពីគ្រប់រសជាតិនៃតថភាពសង្គមធានាថាមានគុណភាពល្អអាចទទួលយកបាន។អ្វីដែលពិសេសប្រមូលផ្តុំដោយតារាបាត់មុខសុទ្ឋតែធ្លាប់មានទស្សនិកជនទទួលស្គាល់ផងដែរ។

គួរបញ្ជាក់ដែរថារឿង«ម្ចាស់គ្រងបេះដូង»និពន្ឋដោយលោកគីម ហេង សហការីនិពន្ឋដោយលោកឈីម វណ្ណឌី ដឹកនាំរឿងដោយលោកគីម ហេង ជំនួយការថតលោកឈីម វណ្ណឌី។ តារាសម្តែងក្នុងរឿងនេះមានលោកកែវ បូរ៉ានិងកញ្ញាទេពកញ្ញាតួឯក កញ្ញាម៉ានីកា លោកជា សំណាង លោកបេឡា កញ្ញាផាន់ ផាផួង លោកសុខសុធន កញ្ញារចនា លោកស្រីវណ្ណានិងតារាជា្រច្រើនដួងទៀត។ ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេហ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

asia-10 asia-13 asia-12 asia-15 asia-14 asia-11 asia-16 asia-9 asia-3 asia-7 asia-5 asia-4 asia-6 asia-8 asia-1 asia-2

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print