អ៊ឹម ជីវ៉ា ស្ទើរស្រក់ទឹកភ្នែកពេលអ្នកសិល្បៈកុះករចូលរួមមង្គលការប្អូនស្រី

ចែករំលែក៖

ភ្នំពេញ៖ សិល្បករជាច្រើនកុះករបានជួបជុំគ្នាក្នុងពិធីមង្គលការរបស់ប្អូនស្រីបង្កើតរបស់តារាសម្តែងនិងពិធីករ អ៊ឹម ជីវ៉ា ដែលតារារូបនេះមិននឹកស្មានថា ភ្ញៀវស្ទើរតែទាំងអស់ជាសិល្បករបានចូលរួម បើទោះបីជាត្រឹមតែជាការអញ្ជើញតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក៏ដោយ។

កម្មវិធីតាមទំនៀមទម្លាប់ខ្មែរត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅគេដ្ឋានផ្ទាល់ និងបន្តទទួលបដិសណ្ឋារកិច្ចភ្ញៀវនៅភោជនីយដ្ឋានឡាក់គីស្តានាល្ងាចថ្ងៃដដែល។ ប្អូនស្រីរបស់លោក អ៊ឹម ជីវ៉ា ដែលបានស្វាមីជាជនជាតិអង់គ្លេសនោះមិនបានបោះបង់កម្មវិធីទំនៀមទម្លាប់ប្រពៃណីខ្មែរនោះទេ។ ប្អូនស្រីរបស់លោកមានឈ្មោះអ៊ឹម ឡែន ហើយកូនកំលោះឈ្មោះឌេល មេកខុឡាស ក្នុងនោះសាច់ញាតិកូនប្រុសសុទ្ធសឹងតែជាជនជាតិគេមកយ៉ាងច្រើនដែលនេះជាការផ្តល់កិត្តិយសឲ្យតម្លៃស្ត្រីខ្មែរក្រោមការសំពះផ្ទឹមតាមក្បួនខា្នតប្រពៃណីខ្មែរផងដែរ។

ចំពោះ អ៊ឹម ជីវ៉ា ផ្ទាល់បានសម្តែងក្តីរីករាយដែលបានផ្សំផ្គុំប្អូនស្រីឲ្យមានក្រុមគ្រួសារជូនអ្នកមានគុណបានឃើញក្នុងថ្ងៃពិសេសនេះ។លោកថា រំភើបបានប្អូនស្រីគេរកឃើញអនាគតដោយរំពឹងថាប្តីប្រពន្ធគេទាំងពីរនឹងមើលថែទាំគ្នាទៅវិញទៅមករកស៊ីមានបានមានសេចក្តីសុខសប្បាយក្នុងគ្រួសាររហូតតទៅ និងចេះអត់ឱនឲ្យគេទៅវិញទៅមក។

យ៉ាងណាលោកសូមថ្លែងអំណរគុណជាពន្លឹកពីសំណាក់ភ្ញៀវកិត្តិយសទាំងអស់ក៏ដូចជាសិល្បករនានាបានផ្តល់កិត្តិយសជាខ្លាំងឆ្លៀតពេលមកចូលរួមមង្គលការប្អូនស្រីដែលអាចបញ្ជាក់បានពីទឹកចិត្តស្រឡាញ់រាប់អានក្រុមគ្រួសាររបស់លោកក៏ដូចជារូបលោកផ្ទាល់គ្មានអ្វីជាងការមានរវល់បានឃើញភ្ញៀវជួយគាំទ្រពិតជារកអ្វីថ្លែងពុំបានក្រៅពីការអរគុណ និងសំណាងល្អទាំងអស់គ្នាផងដែរ។ អ្វីដែលលោកចង់បង្ហាញគឺ បើទោះបីជាប្អូនស្រីលោកបានស្វាមីជាជនជាតិបរទេស និងត្រូវចេញទៅរស់នៅបរទេសក្តីក៏លោកចង់ឲ្យប្អូនស្រីមានពិធីតាមទំនៀមទម្លាបប្រពៃណីខ្មែរ ហើយលោកពិតជាភ្ញាក់ផ្អើលនឹងវត្តមានភ្ញៀវកិត្តិយសជាច្រើន ពិសេសសិល្បករដែលផ្តល់វត្តមានបើទោះបីជាសំបុត្រមិនត្រូវបានអញ្ជើញដោយផ្ទាល់ដៃក្តី។

លោករំពឹងថា សិល្បករទាំងអស់នឹងបន្តរក្សាទឹកចិត្តស្រលាញ់រាប់អានគ្នាគ្រប់កាលទេសទាំងកម្មវិធីសប្បាយជួបជុំគ្នា និងមានទុក្ខលំបាក៕

geeva-13 geeva-8 geeva-10 geeva-11 geeva-2 geeva-5 geeva-1geeva-3 geeva-7 geeva-6 geeva-4 geeva-12 geeva-9

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print