កីឡាករ លីន វីរៈ និង ឌុម កែវដប គឺជាបេក្ខជនដំបូងដែលទទួលបានកៅអីវគ្គ១៨នាក់

ចែករំលែក៖

ភ្នំពេញ៖ សប្តាហ៍ទី១សម្រាប់ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរដណ្តើមពានរង្វាន់ Knock Out Series ប្រភេទទម្ងន់ ៦០គីឡូក្រាម ដែលមានកីឡាករចូលរួមប្រកួតជម្រុះប្រមាណ៣២នាក់ក្នុងនោះ កីឡាករ លីន វីរៈ មកពីក្លិបបុរីរាជសីហ៍ មានប្ញទ្ធិ និងឌុម កែវដប មកពីក្លិបសុភានូមានជ័យទទួលបានកៅអីវគ្គជម្រុះដំណាក់កាលទី២ក្រោយពីវាយឈ្នះដៃគូប្រកួតរបស់ខ្លួនកាលពីយប់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៦នៅលើសង្វៀនធីហ្វុីអារីណា។

សកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ដោយសារតែដំណាក់កាលនេះ កីឡាករម្នាក់ៗត្រូវការពិន្ទុដូចគ្នា ដើម្បីបានបន្តទៅប្រកួតនៅវគ្គទី២ដែលមានសមាសភាព កីឡាករវាយឈ្នះក្នុងដំណាក់កាលទី១ចំនួន១៨នាក់ ។ ដូច្នេះលីន វីរៈនិង ឡុង ឡា ពួកគេ សុទ្ធតែបានប្រើស្នៀតកែងវាយសងគ្នាទៅវិញទៅមក ប៉ុន្តែការឈ្នះរបស់ លីន វិរៈលើ ឡុង ឡា គឺដោយសារតែស្នៀតកែងរបស់ លីន វីរៈ វាយត្រូវគោលដៅបានល្អ ។ ជា មួយនឹងជ័យជម្នះខាងលើនេះ កីឡាករ លីន វីរៈ បានអះអាងថា ខ្លួនហ្វឹកហាត់បានត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះហើយការឈ្នះក៏ឈ្នះទាំងលំបាកដែរ ព្រោះគូប្រកួតរបស់ខ្លួនខ្លាំងមិនធម្មតាទេ ។

ចំពោះការប្រកួតរវាងកីឡាករ ឌុម កែវដប មកពីក្លិបសុភានូមានជ័យ និង កីឡាករ ងួន គា មកមកពីក្លិបតាឡីដំរីមានប្ញទ្ធិត្រូវបានទស្សនិកជនមើលឃើញថា ឌុម កែវដប មានប្រៀបកម្លាំងតាំងពីទឹក ដំបូងមកម្ល៉េះ ព្រោះតែងួនគាមានវ័យ ចំណាស់កម្លាំងមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការវាយបក របស់ឌុម កែវដបបាន ទេ ។

នៅក្នុងចំណោម៣ទឹកសម្រាប់ការប្រកួត របស់កីឡាករទាំង២នាក់នេះ កីឡាករ ងួន គា វាយមិនសូវបានល្អឡើយ ម្យ៉ាងទៀតការប្រើកណ្តាប់ដៃវាយសន្ធាប់ទៅលើ កីឡាករ ឌុម កែវដប ក៏មិនសូវបានផល ល្អដែរ ។ ដោយឡែក ឌុម កែវដប គេវាយ ចេញបានល្អទាំងកណ្តាប់ដៃស្នៀតជើង ទាត់ និងកែងផងដែរ។

គួររំលឹកថា កម្មវិធីប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរដណ្តើមពានរង្វាន់ Knock Out Series ប្រភេទទម្ងន់៦០គីឡូ ក្រាមអនុវត្តតាមរូបមន្តម៉ារ៉ាតុងវាយចាញ់ធ្លាក់អ្នកឈ្នះឡើងទៅប្រកួតវគ្គបន្តដែល មាន៣ទឹក ១ទឹកមាន៣នាទី ចំពោះម្ចាស់ ជើងឯកពានរង្វាន់ទទួលបានប្រាក់រង្វាន់ ចំនួន៤ពាន់ដុល្លារ ៕

sarim-1 sarim-2 sarim-3

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print