លោក ស៊ី ជីងពីង ចង់កែទម្រងទំនាក់ទំនងជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ

ចែករំលែក៖

ប្រធានាធិបតីចិន ស៊ី ជីនពីងសង្ឃឹមថា ការផ្លាស់ប្តូររដ្ឋាភិបាលអាមេរិកនឹងប្រព្រឹត្តទៅយ៉ាងរលូន ហើយទំនាក់ទំនងទ្វេភាគី រវាងអាមេរិកនឹងចិនកាន់តែប្រសើរឡើង។

លោក ស៊ី ជីនពីង មានប្រសាសន៍នៅក្នុងជំនួបជាមួយប្រធានាធិបតីចាំផ្ទះបារ៉ាក់អូបាម៉ា បន្ទាប់ពីកិច្ចប្រជុំ APEC នៅប្រទេស ប៉េរ៉ូថា «នេះជាពេលវេលាដ៏ល្អប្រសើរបំផុត សម្រាប់បង្កើនទំនាក់ទំនងអាមេរិក-ចិន។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការដោយ ផ្តោតទៅលើកិច្ចសហប្រតិបត្តិការកាត់បន្ថយ គម្លាត់ពីការមិនចុះសម្រុងគ្នាឆ្ពោះទៅរកការ រីកចម្រើនទាំងអស់គ្នា។

កន្លងមករដ្ឋមន្ត្រីការបរទេសចិនបានប្រកាសថា ចិននឹងកែទម្រង់ទំនាក់ទំនងជាមួយអាមេរិកក្រោមរបបដឹកនាំរបស់លោក ដូណាល់ ត្រាំ។ សារព័ត៌មានរ៉យទ័របាន ដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសចិនបញ្ជាក់ ថា «យើងចង់បង្កើនទំនាក់ទំនងជាមួយ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ។ យើង បានត្រៀមលក្ខណៈបង្កើនភាពស្និទ្ធស្នាលជាមួយអាមេរិក»។

កន្លងមកលោក ត្រាំ បានបង្ហាញពីគោល នយោបាយតឹងតែងជាមួយចិនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដោយលោក ត្រាំ បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មគ្មាន តម្លាភាពរវាងទីក្រុងប៉េកាំងនឹងទីក្រុងវ៉ាស៊ីន តោនធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យ ផលិតរបស់អាមេរិក។

កន្លងមកលោក ត្រាំ បានប្រកាសថា លោកបាននិយាយគ្នាឬទទួលសារពីបណ្តា មេដឹកនាំជុំវិញពិភពលោកលើកលែងតែមេដឹកនាំចិន ស៊ី ជីនពីង តែប៉ុណ្ណោះ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយចិនបានប្រកាសថា លោក ស៊ី ជីនពីង បានទូរស័ព្ទជូនពរលោក ដូណាល់ ត្រាំ ពេលជាប់ឆ្នោតតែការពិត មិនមានឡើយ។

ក្រៅពីទំនាក់ទំនងអាមេរិក-ចិនប្រធា នាធិបតីលោក អូបាម៉ា និងលោក ស៊ី ជីនពីង ក៏បានជជែកអំពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើងផងដែរ។ យោងតាមលោក Michael Flynn ជាអ្នកប្រឹក្សាសន្តិសុខជាតិរបស់ រដ្ឋាភិបាលលោកត្រាំក៏ធ្លាប់បានលើកឡើង ថា នុយក្លេអ៊ែរក្រុងព្យុងយ៉ាងអាចជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលអាមេរិកថ្មី។

មុននឹងអស់អាណត្តិជាប្រធានាធិបតីអាមេរិក លោក អូបាម៉ា ចង់បង្ហាញជំហរម៉ឺង ម៉ាត់ឲ្យដល់ទីបំផុតប្រឈមនឹងការគំរាម កំហេងនុយក្លេអ៊ែរពីកូរ៉េខាងជើង។ ចិនជា មិត្តនឹងកូរ៉េខាងជើង។ ដូច្នេះក្នុងឱកាស ជំនួបកំពូល Apec នៅប្រទេសប៉េរូ ថ្ងៃ សៅរ៍នេះលោក អូបាម៉ា ត្រៀមជួបលោក ស៊ី ជីនពីង ជជែកពីនុយក្លេអ៊ែរកូរ៉េខាងជើង។

ពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងជើងបានទាមទារឲ្យរដ្ឋាភិបាល អាមេរិកថ្មីព្រមទទួលស្គាល់ថា កូរ៉េខាងជើង ជាប្រទេសនុយក្លេអ៊ែរ ហើយឲ្យព្រមរាប់ អានកូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងថែមទាំង ថា រដ្ឋាភិបាលលោកអូបាម៉ាបានសាកល្បង ធ្វើសកម្មភាពបង្កអសន្តិសុខដល់អាមេរិក បន្សល់បញ្ហាដល់លោក ត្រាំ ទៀតផង។ មុនជាប់ឆ្នោតលោក ត្រាំ ឯណោះវិញក៏ ធ្លាប់ប្រកាសចង់ដកទ័ពពីជប៉ុន និងកូរ៉េខាង ត្បូង ហើយថែមទាំងស្នើឲ្យប្រទេសទាំង២ នេះបំពាក់អាវុធបរមាណូដើម្បីប្រឈមការគំរាមកំហេងពីក្រុងព្យុងយ៉ាង។

ការចង់តតាំងនុយក្លេអ៊ែរទៅវិញទៅ មកនេះធ្វើឲ្យលោក អូបាម៉ា និងប្រទេស សម្ពន្ធមិត្តអាមេរិកនៅអាស៊ីកាន់តែបារម្ភ បញ្ហាសន្តិសុខប្រឈមការគំរាមកំហេងពីក្រុងព្យុងយ៉ាង។ អង្គការសហប្រជាជាតិ កំពុងពិភាក្សារកដំណោះស្រាយដាក់ទណ្ឌកម្មក្រុងព្យុងយ៉ាង ចំពោះការសាកល្បង នុយក្លេអ៊ែរលើកទី៥កន្លងមក។ ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិប្រហែលអាចទាក់ទងការនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើងទៅប្រទេសចិន។ ទណ្ឌកម្មអង្គការ សហប្រជាជាតិកន្លងមកមិនបានហាមឃាត់ ក្រុងព្យុងយ៉ាងឲ្យនាំចេញធ្យូងថ្មទៅចិនទេ។ ការនាំចេញធ្យូងថ្ម៦០ភាគរយទៅចិន បានផ្តល់ចំណូលដល់កូរ៉េខាងជើងជាង ១០០លានដុល្លារក្នុងមួយខែៗ។

ក្រុងព្យុងយ៉ាងចំណាយរាប់ពាន់លានដុល្លារដើម្បីអភីវឌ្ឍអាវុធនុយក្លេអ៊ែរដោយមិនបានខ្វល់ពីគ្រោះអត់ឃ្លានរបស់ប្រជា ជនក្នុងស្រុក។ ចិនមិនសូវជារហ័សដៃជើង ក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើងជាមិត្ត ប៉ុន្មានទេ តែឆ្នាំ២០១៦នេះ ចិនបានបើក ការអង្កេតលើក្រុមហ៊ុនក្នុងស្រុកមួយជាប់សង្ស័យថា បានចូលរួមអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។

នៅក្នុងកិច្ចប្រជុំកន្លងមកប្រទេសអាស៊ី- ប៉ាស៊ីហ្វិកយល់ថា បើប្រទេសនីមួយៗព្យាយាមគិតតែផលប្រយោជន៍រៀងៗខ្លួន ភ្លេចគិតពីប្រយោជន៍រួមភ្លេចគិតគោលការណ៍សមភាពរវាងគ្នានឹងគ្នានោះគេពិតជាពិបាក នឹងស្តារសេដ្ឋកិច្ចអន្តរជាតិឲ្យបានទៅមុខណាស់។ ប្រទេសអាស៊ីប៉ាស៊ីហ្វិកសង្កត់ធ្ងន់ លើភាពចាំបាច់ក្នុងការបែងចែកប្រយោជន៍ ឲ្យត្រឹមត្រូវក្នុងសាកលភាវូបនីយកម្ម។

សមាជិក Apec ពិតជាមិនគាំទ្រលោក ត្រាំ ទេ ព្រោះលោកត្រាំបានគំរាមលុបចោល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ី ហ្វិក ហៅថា កិច្ចព្រមព្រៀងTTP។ លោក ត្រាំ មានគោលការណ៍យកប្រយោជន៍ សេដ្ឋកិច្ចអាមេរិកជាធំមិនគិតដល់ប្រទេសផ្សេងៗទៀតទេ។ ពេលឃោសនាបោះ ឆ្នោត ដូណាល់ ត្រាំ បានសន្យាថា នឹងខំការ ពារមិនឲ្យបាត់បង់ការងារក្នុងឧស្សាហកម្មជាតិដើម្បីទប់ទល់នឹងការប្រជែងពីប្រទេស មួយចំនួនដូចជាចិនឬក៏ម៉ិចស៊ិកដែលជាប្រទេសមានតម្លៃពលកម្មទាប។ លោក ត្រាំ បានសន្យាដែរថា នឹងយកពន្ធលើទំនិញ ចិនឲ្យធ្ងន់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក TTP ដែលលោក ត្រាំ គំរាមលុប ចោលមានប្រទេស១២ចុះហត្ថលេខា មាន ដូចជាអូស្ត្រាលី ប្រ៊ុយណេ កាណាដា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ឬក៏វៀតណាមជាដើម។ កិច្ចព្រមព្រៀងនេះគ្មានវត្តមានចិនទេ ជា កិច្ចព្រមព្រៀងគាំទ្រដោយរដ្ឋាភិបាលលោក អូបាម៉ា។ ប៉ុន្តែសភាអាមេរិកមិនទាន់ផ្តល់សច្ចាប័នទេ។

ម្ល៉េះហើយប្រទេស Apec គិតថា បើ ទីបំផុតទៅលោក ត្រាំ លុបវាចោលពួកគេក៏នឹងបន្តផ្តោះប្តូរពាណិជ្ជកម្មរវាងគ្នាតទៅទៀត ទោះគ្មានអាមេរិកនៅជាមួយនៅថ្ងៃមុខក្តី។ សូមបញ្ជាក់ថា សកម្មភាពពាណិជ្ជ កម្មសមាជិក Apec មាន៦០ភាគរយក្នុងពិភព លោក។ សមាជិក Apec ទទួលប្រយោជន៍ជាងគេក្នុងដំណើរការនៃសាកលភាវូបនីយ កម្ម៕

vipheak-2China's President Xi Jinping (L) and others listen to US President Barack Obama (R) make a statement before a meeting November 19, 2016 in Lima, Peru. / AFP PHOTO / Brendan Smialowskivipheak-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print