កូរ៉េខាងជើងរងការចោទប្រកាន់ថាបានប្រើប្រាស់មូលនិធិមនុស្សធម៌ អ.ស.ប សម្រាប់កម្មវិធីបរមាណូ

ចែករំលែក៖

ប្រទេសជាសមាជិកអង្គការសហប្រជាជាតិបានចោទប្រកាន់កូរ៉េខាងជើងថា បាន បន្លំមូលនិធិ អ.ស.ប ដែលទុកសម្រាប់ ជួយសម្រាលវិបត្តិមនុស្សជាតិនៅកូរ៉េខាង ជើងយកទៅប្រើប្រាស់នៅក្នុងគោលដៅយោធាដើម្បីអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនិងការផលិតគ្រាប់មីស៊ីលអន្តរទ្វីប។

ប្រទេសជប៉ុននិងសហភាពអឺរ៉ុបត្រូវបាន អនុម័តដោយការមូលមតិគ្នាពីសំណាក់ គណៈកម្មការមួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិ មនុស្ស។ ម្យ៉ាងទៀតសេចក្តីសម្រេចចិត្តនេះ នឹងត្រូវគេធ្វើការបោះឆ្នោតម្តងទៀតនៅខែធ្នូខាងមុខនៅក្នុងសម័យប្រជុំពេញអង្គរបស់ អ.ស.ប.។

បន្ទាប់ពីការបោះឆ្នោតតំណាងនៃប្រទេស ចិនដែលជាសម្ពន្ធមិត្តទីក្រុងព្យុងយ៉ាងរួមទំាងរុស្ស៊ី ស៊ីរី អុីរ៉ង់ និងគុយបា បាននាំគ្នាធ្វើសេចក្តីថ្លែងការណ៍ច្រានចោលអត្ថបទដែលត្រូវបានប្រទេសមយយចំនួន និង អ.ស.ប អនុម័តនេះ។

គួររំលឹកថា កូរ៉េខាងជើងធ្លាប់បានធ្វើការ សាកល្បងនុយក្លេអ៊ែរចំនួនពីរលើកនៅឆ្នាំនេះ និងបានចាប់ផ្តើមបាញ់សាកល្បង គ្រាប់មីស៊ីលអន្តរទ្វីបមួយចំនួនទៀតដោយ រំលោភបំពានទៅលើសេចក្តីសម្រេចចិត្ត នានារបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់រាល់សកម្មភាពនុយក្លេអ៊ែរឬ ការបាញ់ផ្លោងមីស៊ីលអន្តរទ្វីប។ លោក Koro Bessho ឯកអគ្គរដ្ឋទូតជប៉ុនបានគូសបញ្ជាក់ថា “អាជ្ញាធរកូរ៉េខាងជើងដែលឥតខ្វល់ពីជោគវាសនារបស់ប្រជាពលរដ្ឋខ្លួនឯងនោះបានគៃបន្លំធនធានដែលនៅមានកម្រិតយកទៅអភិវឌ្ឍអាវុធប្រល័យលោកទៅវិញ”៕

korea-2 korea-1

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print