នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងហ្គេមបាញ់ត្រី​និងជាកន្លែងប្រើប្រាស់គ្រឿងញៀន ឃាត់មនុស្ស៨នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីឃាត់មនុស្សប្រុសស្រីចំនួន៨នាក់ដែលសំងំប្រើប្រាស់គ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានអោយដឹងថា ដោយមានកិច្ចសហការណ៍ល្អជាមួយប្រជាពលរដ្ឋ ទើបលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាអោយកម្លាំងនគរបាលក្រោមឱវាទ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលពង្រឹងនូវផ្នែកសន្តិសុខ និងធ្វើការសើុបអង្កេតរហូតឈានទៅដល់ចុះធ្វើការឆែកឆេទីតាំងខាងលើរកឃើញទូហ្គេមបាញ់ត្រីចំនួនមួយនិងសំភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនទើបសមត្ថកិច្ចឃាត់មនុស្សដែលនៅសំងំប្រើប្រាស់ចំនួន៨នាក់ក្នុងនោះមានស្រីម្នាក់យកទៅធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌរងចាំដោះស្រាយបន្តតាមនីតិវិធី។ ដោយឡែយទីតាំងខាងលើត្រូវសមត្ថកិច្ចបិទជាបណ្តោះអាសន្ន។ ចំណែកទូហ្គេមសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ ៕

image image image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print