អនិច្ចាណាស់ ប្រហែសមួយភ្លែត បង្កជាសោកនាដកម្មភ្លាមៗ បើករថយន្តខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់យ៉ាងអណោចអធម៍!!!

ចែករំលែក៖

ខេត្តកណ្តាលើ៖ មានករណី:គ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់
កាលពីនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង២០និង៤០ នាទី ចន្លោះគីឡូម៉ែត្រ២៨និង២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បង្កឡើងដោយរថយន្ត FUSOប្រភេទដឹកទំនិញ និងម៉ូតូ Honda Dream C125 ។
ជនរងគ្រោះឈ្មោះ ហ៊ុន ចំរេីន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិ ជ្រោយដង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល បានស្លាប់នៅកន្លែងកេីតហេតុ មានទិសដៅពី ភ្នំពេញ ទៅ អ្នកលឿង ។ ចំណែករថយន្តបង្កម៉ាក FUSO ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ3A-0704 ព្រះសីហនុ ប្រភេទ ដឹកទំនិញ មានទិសដៅពីអ្នកលឿង ទៅ ភ្នំពេញ អ្នកបេីករថយន្តបានរត់គេចខ្លួនបាត់ ។
មូលហេតុ អ្នកបើកបររថយន្តខ្វះការប្រុងប្រយត្ន័បានបើករថយន្តមកដល់ចន្លោះគីឡូម៉ែត្រខាងលើបានបុកម៉ូតូ ជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះដួលបោកក្បាលស្លាប់នៅកន្លែងកេីតហេតុតែម្តង ។ ចំពោះវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធី៕

img_5829 img_5826 img_5827 img_5828 img_5829 img_5830

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print