ឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលចរាចរណ៍ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកតាមផ្លូវ២០០៤ ហើយឃាត់មនុស្ស២នាក់ ឆែកឆេររកឃើញមានដបទឹកសុទ្ធ សម្រាប់ប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូបែកក្អម  ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើទី១មានឈ្មោះ សួន ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិត្រពាំងប្រលិត ឃុំស្តុ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ  និងទី២ឈ្មោះអ៊ូ ចិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងសាលាភ្នំពេញថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនខណៈកម្លាំងសមត្ថកិច្ចចម្រុះបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍មួកកញ្ចក់នៅតាមផ្លូវ២០០៤ពេលកំពុង ត្រួតពិនិត្យក៏ឃើញជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-Xពណ៌ត្រូចចេក-ស ពាក់ស្លាកលេខ ភ្នំពេញ1G-1735 មានការសង្ស័យក៏ឃាត់ឆែកឆេរកឃើញមានដបទឹកសុទ្ធមួយដោយមានទឹកនៅក្នុងដបជិតកន្លះសង្ស័យមានសារធាតុញៀននៅជាប់ខ្លួនទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលទឹកថ្លាដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា នៅក្នុងដបនោះមានសារធាតុញៀនតិចទួចដើម្បីប្រើប្រាស់តែប៉ុណ្នោះ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

sey1 sey2 sey4

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print