នគរបាលក្រុងបាត់ដំបង បង្រ្កាបមុខសញ្ញាគ្រឿងញៀន ជាក្រុមចោរគាស់ផ្ទះលួច ទ្រព្យសម្បត្តិ និងជិះម៉ូតូឆក់ខ្សែក សរុប៣នាក់ ក្នុងហេតុការណ៍២ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យមុខសញ្ញាគ្រឿងញៀនគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ និងជិះ ម៉ូតូឆក់ខ្សែកពលរដ្ឋនៅក្រុងបាត់ដំបងយ៉ាងសកម្មសរុបចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងបាត់ដំបងស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីជន សង្ស័យទាំង៣នាក់នោះបានធ្វើសកម្មភាព គាស់ផ្ទះ និងឆក់ខ្សែក ពលរដ្ឋបានសម្រេចក្នុង ហេតុការណ៍២ករណីផ្សេងគ្នា ។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្ស័យដែលជាមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិចំនួន១នាក់ ហើយជាមុខសញ្ញាប្រើ ប្រាស់ថ្នាំញៀន មានឈ្មោះ ស៊ីម ទិត្យ ភេទប្រុស អាយុ៣២ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិចម្ការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រងការចាប់ឃាត់ខ្លួនកាលពី វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះសំណាក់វល័ក្ខ ក្រោយពីជនសង្ស័យរូបនេះបានចូលធ្វើសកម្មភាពគាស់ទ្វារផ្ទះម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ាន់ រស្មី ភេទស្រី អាយុ២៣ឆ្នាំ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងចន្លោះម៉ោង១ យប់អធ្រាត្រ ទៅម៉ោង៥និង៣០នាទីព្រឹកឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈម្ចាស់ផ្ទះដេកលក់ ស្កប់ស្កល់ ។ ទ្រព្យសម្បត្តិ ដែលជនសង្ស័យលួចយកទៅជាមួយរួមមានប្រាក់៨០០ដុល្លារ ទូរស័ព្ទដៃស្មាតហ្វូនចំនួន ៣គ្រឿង ប្រាក់ខ្មែរ៨ម៉ឺនរៀល និងគ្រឿងសម្ភារៈមួយចំនួនទៀត ។ នៅពេលឃាត់ខ្លួនសមត្ថ កិច្ចដកហូតបានបានតែទូរស័ព្ទស្មាតហ្វូន៣គ្រឿង ថ្នាំញៀន១កញ្ចប់តូច ចំណែកប្រាក់ដុល្លារ និងប្រាក់ខ្មែរ ត្រូវបានជនសង្ស័យយកទៅទិញថ្នាំញៀន និងផឹកស៊ីចាយវាយអស់ និងរក ឃើញវត្ថុតាងសោ និងទូណាវីសជាឧបករណ៍ប្រើប្រាស់គាស់ផ្ទះមួយចំនួនផងដែរ ។ ទ្រព្យ សម្បត្តិខាងលើក៏ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ដើមវិញនោះហើយ ។

ដោយឡែកជនសង្ស័យ២នាក់ទៀតជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនធ្លាប់ជិះម៉ូតូឆក់ខ្សែកពលរដ្ឋបានសម្រេចបាន៥លើកមកហើយ មានឈ្មោះ អ៊ុន សោភា ភេទប្រុសអាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងឈ្មោះ ស៊ឹង វិរៈ ភេទប្រុសអាយុ ២៩ឆ្នាំ គ្មានមុខរបរពិតប្រាកដពួកគេរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង រងការចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ក្រោយពីជនស្ស័យទាំង២នាក់បាន ជិះម៉ូតូឌុបគ្នា ទៅធ្វើសកម្មភាពឆក់ខ្សែក ស្រ្តីម្នាក់ដែលកំពុងជិះម៉ូតូជាមួយប្តីបានសម្រេច កាលពីរសៀលថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច រង្វង់មូលជិះសេះ ស្ថិក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានម៉ូតូជនសង្ស័យ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ១គ្រឿង ម៉ូតូនេះជាមធ្យោបាយសម្រាប់ជនស្ស័យជិះធ្វើសកម្មភាព ។

ចំណែកខ្សែកដែលពួកគេឆក់បាននោះ ត្រូវបានជនសង័យយកទៅលក់បានប្រាក់ចាយវាយអស់ទៅហើយ។ជនសង្ស័យទាំង៣នាក់ក្នុងអំពើឆក់ខ្សែក និងលួចគាស់ផ្ទះពលរដ្ឋក៏បានឆ្លើយសារភាពទទួលកកំហុសរបស់ពួកគេ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿង ចាប់បញ្ជូនួទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅ ចាត់ការតាមនីតិវិធីច្បាប់ ៕

...

img_2599 img_2598 img_2597 img_2595 img_2612 img_2600
ដោយ ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print