បញ្ជូនក្មេងស្ទាវផ្ទុះជម្លោះបែកផ្សែងជាមួយមេបញ្ជាការរងអ.ហលើផ្ទៃប្រទេស ទៅមណ្ឌលបន្សាបគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ រឿងរ៉ាវដែលកក្រើកគ្រប់បណ្តាញផ្សព្វផ្សាយនិងបណ្ដាញសង្គម រវាងក្មេងស្ទាវ និង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីបំផុតតុលាការសម្រេចបញ្ជូនក្មេងស្ទាវរូប នេះទៅមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  លោក កែវ សុជាតិ  បញ្ជាក់កាលពីរសៀល ថ្ងៃទី២២ ខែវិច្ឆិកាថា លោកសម្រេចចោទប្រកាន់យុវជនរូបនេះ ពីបទ ប្រើប្រាស់គ្រឿងញៀន និងបញ្ជូនទៅមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន ។

គួររំលឹកថា ក្មេងស្ទាវម្នាក់ឈ្មោះ  ចាន់ សោភា អាយុ២៣ឆ្នាំ ជាយោធា និងត្រូវជាកូនវេជ្ជបណ្ឌិតម្នាក់  មានអាការ:ស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា និយាយថា មុនពេលកើតហេតុ រថយន្តរបស់ក្មេងស្ទាវ បានបើកថយហើយពេលនោះប៉ះរថយន្តរបស់លោក លោកក៏ចុចសីុផ្លេ។ ស្រាប់តែក្មេងស្ទាវ ស្រាប់តែចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!»។

មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្ត ទៅបុកលោក និងអង្គរក្សមួយទំហឹងតែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្ត ដេញតាម រហូតទាន់ហើយ ដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ ក៏ឃាត់យកទៅខណ្ឌភ្លាមៗ តែម្តង ៕

8a3def26-4afd-4f0e-9

...

ដោយ ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print