លោកអូបាម៉ាទម្លាក់កំហុសឲ្យរុស្ស៊ីនិងអុីរ៉ង់ធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសស៊ីរីកាន់តែយ៉ាប់យុឺន

ចែករំលែក៖

ប្រធានាធិបតី អូបាម៉ា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា ស្ថានភាពអសន្តិសុខនៅក្នុងប្រទេសស៊ីរីនឹងបន្តអូសបន្លាយក្នុងពេលខាងមុខទៀតដោយសារតែមានការជួយអន្តរាគមន៍របស់រុស្ស៊ីនិងអុីរ៉ង់ការពារទាហានរដ្ឋាភិបាលលោក អាល់ អាសាដ វាយប្រហារទៅលើក្រុម ប្រឆាំងដែលគាំទ្រដោយប្រទេសលោក ខាងលិច។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរ៉ូ លោកអូ បាម៉ា បញ្ជាក់ថា «ខ្ញុំមិនសូវមានជំនឿពីអនាគត របស់ស៊ីរីឡើយនៅពេលដែលអុីរ៉ង់ និងរុស្ស៊ី បានសម្រេចជួយដល់កម្លាំងទាហាន លោក អាល អាសាដ ពិសេសគឺយុទ្ធនាការវាយប្រហារតាមដែនអាកាសទៅលើទី ក្រុងអាឡែបប៉ូបើទោះបីមានកុមារ និងស្ត្រីជាច្រើមស្លាប់និងរបួសក៏ដោយ។ សាលា រៀន មន្ទីរពេទ្យក៏រងការបំផ្លាញដោយសារតែការវាយប្រហារតាមដែនអាកាសរបស់ រុស្ស៊ី»។

នៅក្នុងកិច្ចប្រជុំនោះលោកអូ បាម៉ា បានជួបពិភាក្សាជាមួយលោក ពូ ទីន ក្នុង រយៈពេលខ្លីដោយលោក អូបាម៉ា បង្ហាញ ក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៃការ វាយប្រហារបង្ហូរឈាមនៅក្នុងប្រទេសស៊ីរី ហើយចាំបាច់ត្រូវតែមានកិច្ចព្រមព្រៀងឈប់បាញ់នៅទីនោះ។

ចំណែកប្រធានាធិបតីអាមេរិកទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ វិញបានបង្ហាញគោលនយោបាយផ្ទុយទាំងស្រុងពីរដ្ឋា ភិបាលអូបាម៉ា ដោយលោក ត្រាំបានប្រឆាំង ទៅនឹងសកម្មភាពរបស់អាមេរិកដែលបានជួយដល់ក្រុមបះបោរស៊ីរីក្នុងការផ្តួលរំលំ រដ្ឋាភិបាលលោកអាល់អាសាដ។ អាមេរិកគួរណាស់តែផ្តោតសំខាន់ទៅលើការប្រឆាំង ក្រុមភេរវកម្មIS ទើបជារឿងសមហេតុ ផល។ ជាមួយគ្នានេះលោកត្រាំក៏បាន ប្រកាសថានឹងសហការជាមួយរុស្ស៊ីក្នុងការវាយប្រហារទៅលើក្រុមរដ្ឋអ៊ិស្លាម។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរក្នុងជំនួបពិភាក្សាជាលើកចុងក្រោយរបស់ប្រធានាធិបតីអូបាម៉ា និង មេដឹកនាំតំបន់អឺរ៉ុបបានសម្រេចចាប់ដៃគ្នា ដើម្បីបន្តការដាក់ទណ្ឌកម្មលើរុស្ស៊ីដរាបណាកិច្ចព្រមព្រៀងសន្តិភាពពេញលេញមួយសម្រាប់អ៊ុយក្រែននៅមិនទាន់បាន អនុវត្តទេនោះ។ ដូចគ្នាដែរថា្នក់ដឹកនាំទាំង អស់បានសន្យាថានឹងបន្តការងារនៅក្នុង អង្គការអូតង់បើទោះបីជាប្រធានាធិបតីអាមេរិកថ្មធ្លាប់បានឃោសនាថានឹងសើរើ តួនាទីរបស់អាមេរិកក្នុងអង្គការនេះក៏ដោយ។

ជំនួបកំពូលពិសេសជាលើកចុងក្រោយ សម្រាប់លោកអូ បាម៉ា នេះមានវត្តមាន ថ្នាក់ដឹកនាំអឺរ៉ុបដូចជា លោកហ្វ្រង់ស័រ ហូឡង់ប្រធានាធិបតីបារាំងលោកស្រី អេន ហ្គេឡា មែរគែល អធិការបតីអាល្លឺម៉ង់ លោកម៉ាតេអូ រេនហ្ស៊ី នាយករដ្ឋមន្ត្រី អ៊ីតាលី និងលោកស្រី តេ រ៉េសាម េនាយក រដ្ឋមន្ត្រីអង់គ្លេស។

សារផ្តែផ្តាំមានជាច្រើនដែលលោក អូ បាម៉ា បានសំណូមពរឲ្យ ថ្នាក់ដឹកនាំអឺរ៉ុប ជួយពួតដៃគ្នាដើម្បីថែរក្សាសន្តិភាព និង តម្លៃប្រជាធិបតេយ្យនៃសាកល លោក។ ក្នុងចំណោមបញ្ហាធំៗគឺមានទំនាក់ទំនង ជាមួយរុស្ស៊ីដែលលោក អូ បាម៉ាមានការ ព្រួយបារម្ភ។ ថ្នាក់ដឹកនាំអឺរ៉ុបព្រមទាំង លោកអូ បាម៉ាបានសន្យានឹងគ្នាថា បើទោះបីអាមេរិកផ្លាស់ប្តូរប្រធានាធិបតីថ្មីតែអឺរ៉ុបនឹងប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការរក្សាទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីដរាបណារុស្ស៊ីមិន ព្រមអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែនទេនោះ។

ចំណុចសំខាន់មួយទៀតគឺទាក់ទិនទៅនឹងតួនាទីរបស់អង្គការអូតង់។ ប្រទេស អឺរ៉ុបបានសន្យាថានឹងបន្តចំណងសហ ប្រតិបត្តិការ និងការសាមគ្គីគ្នាដើម្បីរក្សា សន្តិសុខតំបន់ ហើយត្រៀមខ្លួនជានិច្ច ដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងរបស់ រុស្ស៊ី។ លោកអូ បាម៉ាបានរំលឹកអំពីតួនាទី របស់អង្គការអូតង់ និងតួនាទីរបស់អាមេរិក ក្នុងប្រវត្តិសាស្ត្រដែលបានជួយរក្សាការពារ សន្តិសុខនិងសុវត្ថិភាពទាំងសងខាងមហាសមុទ្រអាត្លង់ទិក។

U.S. President Barack Obama speaks during a meeting with China's President Xi Jingping during the Asia-Pacific Economic Cooperation (APEC) in Lima, Peru, Saturday, Nov. 19, 2016. Sitting with Obama are from l-r., Deputy National Security Adviser For Strategic Communications Ben Rhodes, Ambassador Michael Froman, United States Trade Representative, and National Security Adviser Susan Rice. (AP Photo/Pablo Martinez Monsivais)obama-putin2 obama-putin1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print