ចែករំលែក៖

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ កេងចំណេញហ៊ានរកដីល្បាយខ្សាច់ មកចាក់ផ្លូវ បែរជាដឹកដីក្រហមមកចាក់បានជាយ៉ាងនេះ
ខេត្តព្រះសីហនុ ៖ ស្ថានភាពផ្លូវលំកោះខ្យង ក្រោយពីចាក់ដីលុបជង្ហុកចំពេល មានភ្លៀងធ្លាក់កាលពីថ្ងៃ២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ឃើញថា លំបាកធ្វើដំណើរ ខ្លាំងណាស់ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពន្យល់ថា ប្រសិនបើនៅតែមាន ភ្លៀងធ្លាក់ស្ថានភាពផ្លូវលំបាកដោយការចាក់ដីថ្មីនេះមិនទាន់អាចដោះស្រាយបានឡើយ ។មុន ពេលដំណេីរការជួសជុលផ្លូវការដោយ ចាក់ក្រាលកៅស៊ូនៅមុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៧ខាងមុខ ។

ពលរដ្ឋបាននិយាយថា ស្ថានភាពផ្លូវ លំ១ខ្សែនេះមន្ទីរអភិវឌ្ឍន៍ជនបទគួរតែ យល់និងសិក្សាជាមុនសិន មុននឹងជួស ជុល ។ ព្រោះកន្លងមកក៏ជួបបញ្ហាដូចគ្នានេះដែរ ពលរដ្ឋលំបាកវេទនាហើយមន្ទីរ អភិវឌ្ឍន៍គួរតែដឹកដីប្រភេទមានលាយ ខ្សាច់មកចាក់ក្រាល ទើបដំណើរការបាន ។ ប៉ុន្តែមន្ទីរដឹកតែដីស្អិតក្រហមដែលមានទីតាំងជិតៗមកចាក់ទើបមានបញ្ហាបែបនេះ ។

សូមបញ្ជាក់ថាផ្លូវលំ១ខ្សែឆ្លងកាត់ចំនួន៣ឃុំគឺឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអរូជ្រៅ ក្នុងស្រុកព្រៃនប់ខេត្តព្រះ សីហនុ ដែលមានពលរដ្ឋរាប់ម៉ឺនគ្រួសារ ប្រើប្រាស់ផ្លូវនេះជាចាំបាច់មិនអាចអត់បាន ៕

sihanu-2 sihanu-1

...

ដោយ ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print