លួចលុយថៅកែ៣០០០ដុល្លារ គេចខ្លួនបាន៣ថ្ងៃម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យត្រូវជាប្តី ប្រពន្ធពីរនាក់ ត្រូវម្ចាស់ហាងបេប៊ីអេនឃីត ចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ក្រោយពីលួយលុយចំនួន៣០០០ដុល្លារ និងសម្ភារមួយចំនួនហើយបានគេចខ្លួនអស់រយៈពេល៣ថ្ងៃ។

ករណីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និងនិង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០១៦ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សិលា រ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរសន្តិសុខ ទី២ ឈ្មោះ វិន លាងហ៊ី ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរអ្នកមើលកូនអោយម្ចាស់ហាង ។ ទាំងពីរនាក់ស្នាក់នៅបន្ទប់បុគ្គលិកហាងបេប៊ីអេនឃីត ដែលមានទីតាំងផ្លូវ ៥៨៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ប្តីប្រពន្ធទាំងពីរនាក់នេះ មានស្រុកកំណើត ភូមិត្រពាំងក្រសាំង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

រីឯដើមបណ្តឹង មានឈ្មោះ ឃួន លឹម ឈាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខបរបម្ចាស់ហាង បេប៊ីអេនឃីត ស្នាក់នៅផ្ទះលេខ១៥៦ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកលុយ និងសំភារៈរបស់ថៅកែខ្លួនពិតប្រាកដមែន ក្រោយពីលួចហើយ ពួកខ្លួនបានគេចទៅស្នាក់នៅផ្ទះមិត្តភក្តិនៅម្តុំសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ លុះដល់ម៉ោងកើតហេតុខាងលើ ខ្លួនបានមកបញ្ចូលបទចំរៀងនៅទីតាំងខាងលើ ត្រូវថៅកែឃើញ ក៏ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធកំពុងឃាត់ខ្លួននៅអធិការខណ្ឌនគរបាលខណ្ឌសែនសុខចាត់ការតាមនីតិវិធី ៕

seyha-2 seyha-1

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print