នាយឧត្តមសេនីយ៍ គន់ គីម សាកសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ឋជនកម្ពុជាស្រុកសំឡូតចំនួន១.៥៦០នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងជាអនុប្រធាន (សអក) ខេត្តបាត់ដំបងបានចាត់តាំងលោកវរសេនីយ៍ ឯក សៅ សាម៉ុន ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស និងជាសមាជិក (ស.អ.ក) ខេត្តចូលរួមក្នុងពិធីសំណេះ សំណាលសាកសួរសុខទុក្ខជាមួយសមាជិកសមាគមអតីតយុទ្ឋជនកម្ពុជាស្រុកសំឡូត ចំនួន១.៥៦០នាក់ ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជា ការរងនាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ (ស.អ.ក) ថ្នាក់កណ្តាល និងមានការអម ដំណើរដោយលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ព ជើងគោក និងជាមេបញ្ជាការយោធភូមិ ភាគទី៥ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ ក្នុងជួរមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និងក្រុមការងារ (ស.អ.ក)ថ្នាក់កណ្តាល (ស.អ.ក) ថ្នាក់ ខេត្ត (ស.អ.ក) ថ្នាក់ ស្រុក និងថ្នាក់ឃុំ យ៉ាងច្រើនកុះករ ។

ក្រោយបញ្ចប់ពិធីសំណេះសំណាល សាកសួរសុខទុក្ខរួចមកលោកបានចែកជូនដល់ពួកគាត់ក្នុងម្នាក់ៗទទួលបាល ( ថវិកា ចំនួន៥ម៉ឺនរៀល) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ឋបណ្ឌិត ប៊ុន រានី ហ៊ុន សែន ៕

kun-kim-1 kun-kim-3

...

ដោយ ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print