អាវុធហត្ថឆ្មក់ចុះបង្រ្កាបហាងការ៉ាអូខេ២កន្លែង លួចបង្កប់បម្រើសេវាផ្លូវភេទ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង សហការជាមួយអាវុធហត្ថខេត្ត ដឹកនាំដោយលោក យិត សាអឿន មេបញ្ជាការង និងមានការសម្របសម្រួលពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង និងបញ្ជាពីលោក អ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនម្ចាស់ហាងការ៉ាអូខេបាន២នាក់និងនារីក្មេងសរុប២៤នាក់ ដែលបង្កប់ការបម្រើសេវាផ្លូវភេទ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាបហាងទី១ឈ្មោះការាអូខេ «ជំនោររីករាយ»  មានទីតាំងនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ដែលមានម្ចាស់ហាងឈ្មោះ អ៊ឹង ប៊ុន ឆាយ ភេទប្រុស អាយុ៥០ឆ្នាំ និងនារីចំនួន១៥នារីនាក់ ។

រីឯហាងទី២ ឈ្មោះការ៉ាអូខេ «ម្លប់ដូង» មានទីតាំងនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលមានម្ចាស់ឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ២៣ឆ្នាំ និងនារី៩នាក់ បន្ទាប់មកបានបញ្ជូននារីទាំង២៤នាក់ ទៅសួរចម្លើយ និងអប់រំណែនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង រួចអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ  ។

ដោយឡែកម្ចាស់ហាងទាំង២ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ បើសិនរកឃើញថា ពិតជាមានបទល្មើស សេវ៉ាកម្ម និងផ្ដល់ទីតាំងឬទទួលផលពីសេវាកម្មទាំងនេះ ត្រូវប្រឈមនឹងការដាក់ទោសតាមច្បាប់ ៕

kpt-7 kpt-5 kpt-4 kpt-6 kpt-2

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print