សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅដល់ខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី៩

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង៤រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅដល់ខេត្តសៀមរាបប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គរដ្ឋសភាកាលពីព្រឹកមិញនេះ។

នេះជាប្រសាសន៍របស់សម្តេចតេជោ ថ្លែងនៅក្នុងFacebook Pageជាផ្លូវការថា៖ «ខ្ញុំនិងភរិយាបានមកដល់ទឹកដីនៃខេត្តសៀមរាបដែលនៅទីនេះយើងនិងធ្វើជាម្ជាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម(CLV)លើកទី៩ដែលនេះជាការប្រជុំ២ឆ្នាំម្តងដោយចែកវេនគ្នាធ្វើប្រធានតាមលំដាប់អក្សរ។ នាយករដ្ឋមន្ត្រីឡាវនិងលោកស្រីនាយករដ្ឋមន្ត្រីវៀតណាមនិងលោកស្រីនឹងមានវត្តមាននៅក្នុងឱកាសនេះ។ ក្រៅពីការប្រជុំត្រីភាគី ខ្ញុំក៏នឹងមានការចរចាទ្វេភាគីរវាងកម្ពុជា ឡាវ និងរវាង កម្ពុជា វៀតណាមផងដែរ។ សូមជូនពរបងប្អូនប្រជាជននៅក្នុងខេត្តសៀមរាបនិងនៅទូទាំងប្រទេសជួបតែសេចក្តីសុខ»៕

...

sm sm1 sm2 sm3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print