កីឡាករកម្ពុជាឈ្នះមេដាយប្រាក់ជើងឯកសូហ្វតឺន្នីសអាស៊ីនៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា បានអះអាងថា ក្រោយពីកីឡាករកម្ពុជាធ្លាក់ចេញពីការប្រកួតកម្រិត១ដោយចាញ់កូរ៉េ ជប៉ុន និងចិននោះ ពួកគេត្រូវមកលេង ដណ្តើមពានរង្វាន់កម្រិត២ឬហៅថា ពាន រង្វាន់សហព័ន្ធ គឺដណ្តើមបានត្រឹមមេដាយ ប្រាក់ក្រោយចាញ់ចិននៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-០ នេះជាព្រឹត្តិការណ៍សូហ្វតឺន្នីសជើងឯកអាស៊ីលើកទី៨ដោយមាន ប្រទេសចូលរួមសរុបចំនួន១៩ ។

ក្នុងឱកាសប្រតិភូកីឡាសូហ្វតឺន្នីសកម្ពុជា ត្រឡប់មកពីចូលរួមព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីសូហ្វតឺន្នីនៅប្រទេសជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកជា ប៊ុន ហេង បានទទួល ស្គាល់ថា កីឡាសូហ្វតឺន្នីសកម្ពុជាពិតជាពុំទាន់អាចប្រជែងជាមួយបណ្តាប្រទេសខ្លាំងទាំង៣ដូចជា កូរ៉េ ជប៉ុន និងចិនបាន ឡើយ ។ ប៉ុន្តែលោកអគ្គលេខាធិការ បានបញ្ជាក់ថា នៅដើមឆ្នាំ២០១៧សហព័ន្ធ នឹងបញ្ជូនកីឡាករ-ការិនីសូហ្វតឺន្នីសកម្ពុជាទៅហ្វឹកហាត់រយៈពេល៦ខែនៅក្រៅប្រទេសដើម្បីបំពេញបន្ថែមនូវបទពិសោធន៍និង បច្ចេកទេស ។ លោកបានបញ្ជាក់ថា សូហ្វ តឺន្នីសកម្ពុជាទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសដែលចូលរួមដោយសារគេចាត់ទុកថា កម្ពុជាមានការរីកចម្រើនខ្លាំងលើវិស័យកីឡាសូហ្វតឺន្នីស ព្រោះទើបតែចាប់ផ្តើមបាន២ឆ្នាំប៉ុណ្ណោះមានកីឡាករ កីឡាការិនីដែលមានសមត្ថភាពអាចចូល រួមប្រកួតជាមួយបណ្តាប្រទេសខ្លាំងព្រមទាំងឈរនៅកម្រិតពិភពលោកលេខរៀងទី១៦ផងដែរ ។

កីឡាករ ជា សែនពិសុទ្ធបានឲ្យដឹងថា យើងគិតថាវាពិតជាបាក់ណាស់សម្រាប់ការប្រជែងយកមេដាយប្រាក់លើកនេះ “ខ្ញុំគិតថា សមត្ថភាពពួកយើងបច្ចុប្បន្នឡើងខ្លាំងបន្តិចហើយតែយើងនៅតែពុំអាច ប្រជែងយកឈ្នះ ប្រទេសខ្លាំងមួយចំនួន ដូចជាចិន កូរ៉េ ជប៉ុន បានឡើយ ។ដូច្នេះពួកយើងបានតាំងចិត្តខ្ពស់បំផុតដើម្បីបន្តហ្វឹកហាត់យកឈ្នះជើងខ្លាំងក្នុងប្រទេសឲ្យខាងតែបាននៅថៃ្ងខាងមុខ។

គួរបញ្ជាក់ថា សូហ្វតឺន្នីសកម្ពុជាដណ្តើម បានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាវាយក្រុមបុរសកម្រិត២នៃព្រឹត្តិការណ៍ប្រកួត កីឡាសូហ្វតឺន្នីសជ្រើសរើសជើងឯកអាស៊ី លើកទី៨ នៅទីក្រុងហ្ស៊ីបាប្រទេស ជប៉ុន ដោយយកឈ្នះ លើក្រុមម៉ាឡេស៊ី កាហ្សាក់ ស្ថាន និងចាញ់ចិននៅវគ្គផ្តាច់ព្រ័ត្រ៕

sarim1-3 sarim1-1 sarim1-5 sarim1-4 sarim1-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print