Messi ចំណាយប្រាក់ផ្ទាល់ខ្លួនឲ្យប្រាក់ខែក្រុមសន្តិសុខការពារក្រុមជម្រើសជាតិ

ចែករំលែក៖

កីឡាករ Lionel Messi បានធ្វើអំពើល្អជាមួយក្រុមសន្តិសុខការពារក្រុមជម្រើសជាតិអាហ្សង់ទីននៅពេលដែលក្រុមសន្តិសុខទាំងនោះមិនទទួលបានប្រាក់ខែជាច្រើនខែមកហើយ ។

សហព័ន្ធបាល់ទាត់អាហ្សង់ទីនជួបបញ្ហា ហិរញ្ញវត្ថុធ្វើឲ្យជំពាក់ប្រាក់ខែជាច្រើនខែដល់ក្រុមសន្តិសុខការពារ ។ ក្រុមការពារ មិនដែលស្គល់ប្រាក់ខែឡើយរយៈពេល៦ខែកន្លងមក ។ រឿងរ៉ាវទាំងនោះបានលេចឮ ដល់ត្រចៀកកីឡាករ Messi ធ្វើឲ្យកីឡាករនេះអង្គុយមិនសុខក៏បានសម្រេចចំណាយ ប្រាក់ផ្ទាល់ខ្លួនបើកប្រាក់ខែឲ្យក្រុមសន្តិ សុខការពារកីឡាករជម្រើសជាតិ ហើយ នឹងបន្តចេញប្រាក់ខែឲ្យរហូតដល់សហព័ន្ធ បាល់ទាត់រកឃើញដំណោះស្រាយ ។

សកម្មភាពបែបនេះរបស់ Messi ធ្វើឲ្យ អ្នកគាំទ្រអាហ្សង់ទីនពេញចិត្តយ៉ាងខ្លាំង និងជាការលើកទឹកចិត្តដល់ក្រុមសន្តិសុខការពារផងដែរ ៕

lionel-messi-barcelona

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print