​អ្នកចាំទី Roman Burki របស់ក្លិប Borussia Dortmund អវត្តមាន៨សប្តាហ៍

ចែករំលែក៖

កីឡាករ Roman Burki អ្នកចាំទីជម្រើស ទី១របស់ក្លិបBorussia Dortmund នឹងអវត្ត មានពីការប្រកួតចំនួន៨សប្តាហ៍ដោយសារ បាក់ដៃពេលប្រកួតជាមួយនឹងក្រុម Bayern Munich ។

កីឡាករ Roman Burki នឹងត្រូវទទួលការវះកាត់នៅមន្ទីរពេទ្យKnappschaftក្នុង ទីក្រុងBrackel ហើយត្រូវការសម្រាករយៈពេល៨សប្តាហ៍ដើម្បីឲ្យជាសះស្បើយ ។

អ្នកចាំទីសញ្ជាតិស្វុីសវ័យ២៦ឆ្នាំរូបនេះ បានរងរបួសពេលក្រុម Borussia Dortmund យកឈ្នះលើក្រុមជើងខ្លាំង Bayern Munich ដោយលទ្ធផល 1-0 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។

បច្ចុប្បន្ន Dortmund ឈរលំដាប់លេខ ៣មាន២១ពិន្ទុតាមពីក្រោយក្រុមលេខ២ Bayern Munich ៣ពិន្ទុ និងក្រុមលេខ១ RB Leipzig ចំនួន៦ពិន្ទុ ៕

ccjnp6fxiaacafm

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print