ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវថាករណីយកភាស៊ីនៅផ្សារណាត់ជាអំពើខុសច្បាប់

ចែករំលែក៖

ខេត្តតាកែវ៖ លោក ចាន់ រស្មី ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវបាននិយាយថាការប្រមូលលុយភាស៊ីនៅផ្សារណាត់ សង្កាត់រកាក្នុងក្រុងដូនកែវ ជាទង្វើខុស ច្បាប់ទាំងស្រុង ។

ជុំវិញការលើកឡើងរបស់លោក ចាន់ រស្មី បែបនេះក្រោយពីមានការរិះគន់ធ្ងន់ធ្ងរពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវថាមានមន្ត្រីនគរបាលពាក់ស័ក្តិ៤ម្នាក់អនុញ្ញាត ឲ្យប្រពន្ធនិងកូនៗរបស់ខ្លួនមកទារលុយភាស៊ីពីការលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់។

លោក ចាន់ រស្មី បានឲ្យដឹងទៀតថាផ្សារណាត់ខាងលើជាដីរបស់រដ្ឋគ្រប់គ្រងដោយមន្ទីរពាណិជ្ជកម្មខេត្តតាកែវហើយប្រជាពលរដ្ឋបាននាំគ្នាយកកសិផលបន្លៃត្រី សាច់មកលក់ព្រឹកផង និងល្ងាចផង ជាទម្លាប់របស់ពួកគាត់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ លោកបានបន្ថែមទៀតថាខាង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកមិនបានអនុញ្ញាតឲ្យមានការប្រមូលភាស៊ីពីពលរដ្ឋលក់ដូរនៅផ្សារណាត់នេះទេតែបច្ចុប្បន្នលោកដឹងថា មានករណីប្រមូលភាស៊ីពី ពលរដ្ឋនោះជាទង្វើខុសច្បាប់តែទុកឲ្យខាងអាជ្ញាធរមូលដ្ឋានទទួលខុសត្រូវទៅ ។

គួរបញ្ជាក់ថា លោក ហ៊ូ ហង្ស ជាអនុ ប្រធានការិយាល័យផ្នែកស្ថិតិអត្តសញ្ញាណប័ណ្ណ ពាក់ស័ក្តិ៤នៅការិយាយល័យផ្នែកស្ថិតិប្រជាពលរដ្ឋនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលទទួលបានសិទ្ធិពីអាជ្ញាធរខេត្តតាកែវប្រមូលភាស៊ីពីប្រជាពលរដ្ឋ លក់ដូរនៅផ្សារខាងលើដោយពលរដ្ឋម្នាក់ៗត្រូវបង់ក្នុង១ ថ្ងៃចាប់ពី២០០០រៀល រហូត ដល់៤០០០រៀល ហើយក្នុងមួយថ្ងៃលោក ហ៊ូ ហង្ស ប្រមូលបានមិនក្រោម១លានរៀលនោះទេចុះបើ១ឆ្នាំប៉ុន្មានលានរៀលទៅ?លុយទាំងនេះមិន បានចូលជាចំណូលរដ្ឋទេ ដូច្នេះសុំខាងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាបើកការស៊ើបអង្កេតពិសេសអង្គភាពប្រឆាំង អំពើពុករលួយ ៕

takeo

...

ដោយ៖ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print