អធិការបតីអាល្លឺម៉ង់ប្តេជ្ញាក្លាយជា ហ៊ីលឡារី គ្លីនតុនទី២ ដើម្បីប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ

ចែករំលែក៖

ក្រោយបរាជ័យរបស់លោកស្រី ហ៊ីល ឡារី គ្លីនតុន និងការចាកចេញរបស់ អូបា ម៉ា បានធ្វើឲ្យលោកស្រី អេនហ្គេឡា មែរ គែល ប្តេជ្ញាក្លាយជា ហ៊ីលឡារី គ្លីនតុន ទី២ដើម្បីតទល់នឹងគោលនយោបាយ ផ្លាស់ប្តូរថ្មីរបស់លោក ដូណាល់ ត្រាំ។

លោកស្រី អេនហ្គេឡា មែរគែល បាន ប្រកាសថា លោកស្រីនឹងបន្តឈរឈ្មោះជាបក្ខភាពនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៤ របស់លោក។ លោកស្រីបានខិតខំធ្វើឲ្យអាល្លឺម៉ង់មានភាពល្អប្រសើរឡើងលើវិស័យ សេដ្ឋកិច្ច។ កន្លងមកការស្ទង់មតិពលរដ្ឋអាល្លឺម៉ង់ភាគច្រើនចង់ឲ្យលោកស្រី មែរ គែល បន្តឈរឈ្មោះជាបេក្ខភាពនាយក រដ្ឋមន្ត្រីក្នុងអាណត្តិទី៤ជាបន្តទៀត។

អ្នកនយោបាយជាច្រើនបានសម្រេចគាំទ្រដល់លោកស្រី មែរគែល បន្តឈរឈ្មោះក្នុងការបោះឆ្នោតនាឆ្នាំ២០១៧បន្តទៀត បើទោះបីមានរឿងរ៉ាវបន្តិចបន្តួចជុំវិញ វិបត្តិជនអន្តោប្រវេសន៍ខុសច្បាប់ក៏ដោយ។ កាលពីខែកញ្ញា ឆ្នាំ២០១៦ លោកស្រី មែរ គែល បានសុំទោសពីកំហុសខុសឆ្គងនៅ ក្នុងគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន។

បណ្តាញទូរទស្សន៍ BBC បានប្រកាសនូវលទ្ធផលស្ទង់មតិកាលពីថ្ងៃទី២០ ខែ វិច្ឆិកាបង្ហាញឲ្យឃើញថា ពលរដ្ឋអាល្លឺម៉ង់ រហូតដល់ទៅ៥៥ភាគរយគាំទ្រលោកស្រី។

បច្ចុប្បន្នអឺរ៉ុបកំពុងតែប្រឈមនឹងការបែកបាក់គ្នា ពិសេសក្រោយការកាន់អំណាច របស់ ដូណាល់ ត្រាំ នាពេលខាងមុខនឹងធ្វើឲ្យអាល្លឺម៉ង់ត្រូវប្រឈមនឹងបញ្ហាជា ច្រើន ដូច្នេះលោកស្រី មែរគែល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីប្រឆាំងគោលនយោបាយខុសឆ្គងរបស់អាមេរិកនាពេលអានាគត។

សម្រាប់ប្រទេសលោកខាងលិចលោក ស្រី មែរគែល គឺជាមេដឹកនាំកាន់តំណែង យូរជាងគេ។ លោកស្រីមានអាយុ៦២ឆ្នាំ ឡើងកាន់អំណាចនៅអាល្លឺម៉ង់តាំងពីឆ្នាំ ២០០៥មក។ ប្រជាប្រិយភាពលោកស្រី មែរគែល បានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០១៦នេះដោយសារនយោបាយអន្តោប្រវេសន៍ទទួលយកជនភៀសខ្លួនរបស់លោកស្រី។ ក្នុងការបោះឆ្នោតតំបន់កន្លងមកបក្សកាន់អំណាច CDU បានបរាជ័យប្រឈមនឹង បក្ស AfD ជាបក្សស្តាំនិយមជ្រុលដ៏ក្មេងខ្ចី។

ប៉ុន្តែមួយរយៈចុងក្រោយនេះចំនួនជនភៀសខ្លួនដែលហូរចូលអាល្លឺម៉ង់បានថយចុះជាងមុនធ្វើឲ្យលោកស្រី អេនហ្គេឡា មែរគែល ទទួលបានប្រជាប្រិយភាពឡើង វិញ។ ការឡើងកូតដឡើងវិញនេះក៏ដោយសារតែប្រទេសលោកខាងលិចកំពុងបារម្ភពីបញ្ហាអនាគតក្រោយពេលដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតនៅអាមេរិកនោះ។

គួរបញ្ជាក់ដែរថា ក្នុងបក្សកាន់អំណាច CDU លោកស្រី មែរគែល គ្មានគូប្រជែង ដែលមានប្រៀបជាងខ្លួនគាត់ទេ។ ក្នុង ប្រទេសវិញលោកស្រីក៏មានប្រជាប្រិយ ភាពជាងគូប្រជែងមកពីបក្សសង្គមនិយមប្រជាធិបតេយ្យដែរ។ សកម្មជនបក្សកាន់ អំណាចមើលឃើញថា អាចផ្តល់ទំនុកចិត្ត ដល់លោកស្រី មែរគែល ក្នុងការបន្តដឹក នាំអាល្លឺម៉ង់ស្របតាមជំហរលទ្ធិប្រជាធិប តេយ្យ៕

thu-tuong-duc-merkel-quyet-tro-thanh-hillary-clinton-thu-hai-de-doi-dau-voi-donald-trump_211113417 thu-tuong-duc-merkel-quyet-tro-thanh-hillary-clinton-thu-hai-de-doi-dau-voi-donald-trump_211113495

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print