អង្គការណាតូបញ្ជូនទាហាន៤ពាន់នាក់ទៅធ្វើសមយុទ្ធជាទ្រង់ទ្រាយធំជាប់ព្រំដែនប្រទេសរុស្ស៊ី

ចែករំលែក៖

កម្លាំងទាហានណាតូជាង៤ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅក្នុងប្រទេស Lithuania ជាប់ព្រំដែន ប្រទេសរុស្ស៊ី។ នៅក្នុងការធ្វើសមយុទ្ធនោះ មាន១១ប្រទេសជាសមាជិកណាតូចូលរួមសមយុទ្ធដែលមានឈ្មោះថា Iron Sword 2016 ចាប់ផ្តើមពីថ្ងៃទី២០ វិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ។

ក្រសួងការពារជាតិប្រទេស Lithuania បានបញ្ជាក់ថា ការធ្វើសមយុទ្ធមានសយុទ្ធសាស្ត្រវាយលុក និងការពារក៏ដូចជាបញ្ជូនទាហានជំនួយទៅកាន់គោលដៅឲ្យបានទាន់ពេលវេលា។ ការធ្វើសមយុទ្ធនៅពីរ កន្លែងផ្សេងគ្នាក្នុងប្រទេសនេះ។

ឧត្តមសេនីយ៍ Waldemar Rupsys មេ ទ័ពជើងគោកប្រទេស Lithuania បាន បញ្ជាក់ថា «ការធ្វើសមយុទ្ធលើកនេះគឺជាការសាកល្បងសម្រាប់ទាហានយើងខ្ញុំក្នុងការត្រៀមលក្ខណៈប្រកបដោយប្រសិទ្ធភាព បំពេញបេសកកម្មការពារជាតិ។

សមយុទ្ធ Iron Sword 2016 ជាសមយុទ្ធ ទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុបក្នុងឆ្នាំ២០១៦ ស្ថិតនៅក្នុងទម្រង់សមយុទ្ធជាប្រចាំរបស់ណាតូ។ ទាហានជាង៤ពាន់នាក់ដែលចូល រួមធ្វើសមយុទ្ធនោះមានមកពីប្រទេសអាមេ រិក កាណាដា ប៉ូឡូញ អាល្លឺម៉ង់ រ៉ូម៉ានី ស្លូវ៉ាគី ជាដើម៕

4_000-binh-si-nato_yuif_thumb

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print