ជិះម៉ូតូមិនប្រុងប្រយ័ត្នទៅបុកគោយន្តកន្រ្ទៃពីក្រោយស្លាប់១របួសធ្ងន់ម្នាក់ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ ជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកន្ត្រៃ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទីយប់ នៅចំណុចវាលស្រែសាផាម ស្ថិតនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ចនគរបាលស្រុកលំផាត់បានឲ្យដឹងថា ម៉ូតូនិងគោយន្កកន្រ្តៃបើកបរស្របទិសគ្នា ដោយម៉ូតូជិះពីក្រោយក្នុងល្បឿនយ៉ាងលឿនមិនបញ្ចាំងភ្លើងក៏ទៅបុកគោយន្តកន្ទ្រៃបណ្ដាលឲ្យស្លាប់ម្នាក់ ។
សមត្ថកិច្ចបន្តថា ភាគីអ្នកជិះម៉ូតូឈ្មោះចាន់ តូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន(ស្លាប់) ម៉ូតូម៉ាកហុងដាសេ125 ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ1A.6818  ។
ភាគីអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ណូ កាណុត ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិទំពួន ។ អ្នកទាំងពីររស់នៅភូមិថ្មី ឃុំ សេដា ស្រុកលំផាត់ខេត្តរតនគីរី ជនរងគ្រោះបាក់ភ្លៅខាងស្ដាំផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបានចុះមកពិនិត្យនិងធ្វើកំណត់ហេតុ ចំណែកសពប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាង ម៉ូតូនិងគោយន្ដកន្ត្រៃយកមករក្សាទុកនៅប៉ុស្ដិ៍ រដ្ឋបាលឃុំសេដា រង់ចាំដោះស្រាយជាក្រោយ ៕

...

 

ដោយ ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print