រូបរាងស្អាតបាត មិនគួរបណ្តោយខ្លួនធ្វើជាចោរ”

ចែករំលែក៖

បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋ នាំគ្នាចាប់ក្មេងស្រីម្នាក់ ចោទថាជាចោរលួចទូរស័ព្ទម៉ាកអាយហ្វូន៥ កាលពីរសៀលថ្ងទី២២ វិច្ឆិកា ស្ថិតនៅចំណុចផ្សារកណ្តាល ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ក្មេងស្រីរូបនេះឈ្មោះ ហំ សុពេជ្រ អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់បោយប៉ែត ។

ប្រភពឱ្យដឹងថា ក្រោយពីនាងលួចបានទូរស័ព្ទដៃនោះ ក៏ជិះម៉ូតូឌុបទៅលក់ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្នុងតម្លៃ២៤០០បាត តែត្រូវម្ចាស់តាមទាន់ ក៏ចាប់ជាប់តែម្តង ។ ម្ចាស់ទូរស័ព្ទក៏បានប្រគល់នាងចោរទៅឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចាត់ការតាមច្បាប់ ។

នារីសង្ស័យបានសារភាពថា ដំបូងនាងប្រុងទិញខោអាវនៅតូបជនរងគ្រោះទេ តែឃើញទូរស័ព្ទជ្រុះនៅដីក៏រើសយកតែម្តងទៅ ពេលរើសទូរសព្ទ័នោះបានហើយ ក៏ជិះម៉ូតូឌុបទៅលក់ តែប៉ះចំអ្នកជិតខាង ម្ចាស់ទូរស័ព្ទទាក់ទងសួរដឹងរឿង ក៏តាមពីក្រោយចាប់ខ្លួនតែម្តង ៕

nkd-2 nkd-3

...

ដោយ ៖ សុផល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print