នាំ​ខ្លួន​មន្ត្រី​អាដហុក​និង​មន្ត្រី​គ.ជ.ប​. មក​តុលាការ​កំពូល​ជំនុំជម្រះ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីពន្ធនាគារ បានបញ្ជូនមន្ត្រីអាដហុក៤រូបនិងអគ្គលេខាធិការរងគជបមួយមកតុលាការកំពូល នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះ ដើម្បីបើកសវនាការជំនុំជម្រះ ។

ឯកសារតុលាការកំពូល បង្ហាញថា សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។ កម្មវត្ថុនៃសវនាការនេះ គឺ បណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។

គួររំលឹកថា មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ។

ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ៕

img_5841 img_5842 img_5843neat3

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print