ស្ត្រីមានផ្ទៃពោះ៣ខែ ព្រោះតែខឹងប្តីដើរបាត់ពីផ្ទះពេកបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ៣ខែម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ខណៈមានជំងឺខ្សោយបេះដូងនិងខឹងប្ដីដើរបាត់ពីផ្ទះផងនោះបណ្តាលឲ្យដូលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណតរថយន្តក្រុង ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះមានឈ្មោះ ហ៊ន នី អាយុ២៨ឆ្នាំ មុខរបរគ្មាន មានផ្ទៃពោះ៣ខែ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មកពីស្រុកតាមប្តី ដែលប្រកបរបរជាព្រូឡាន ស្នាក់នៅបណ្តោះអាសន្នត្រង់ចំណុចខាងលើ ។

តាមប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្ត្រីខាងលើដើរថ្មើរជើងតាមបណ្តោយផ្លូវជាតិលេច៣ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែដួលដេកទៅនឹងថ្នល់បាត់មាត់ឈឹងទើបប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះឃើញខលហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១មកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។

ស្ត្រីជនរងគ្រោះខាងលើកំពុងស្ថិតក្នុងស្ថានភាពអារម្មណ៍ភាំងៗស្មារតី មាត់កម្តងៗ ៕

image1 image2 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print