វៀតណាម៖ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន និងបទឧក្រឹដ្ឋឆ្លងដែន (BLO) តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលរៀបចំឡើង នៅទីក្រុងហូជីមិញ ។
កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន និងបទឧក្រឹដ្ឋឆ្លងដែន (BLO) តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមនេះ ដឹកនាំប្រតិភូវៀតណាមដោយឧត្ដមសេនីយ៍ទោ ដុង ដាយលុក (DONG DAI LOC) អគ្គនាយរង នៃអគ្គនាយកដ្ឋាននគរបាលវៀតណាម ៕
...
ដោយ៖ សីលា